ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ ៖ អាជ្ញាធរ​ខេត្ត​ក្រុង​ត្រូវ​ស្រង់​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​សម្រាប់​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធសភា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ឲ្យ​ធ្វើការ​ស្រង់​ឈ្មោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់…

​រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ឲ្យ​ធ្វើការ​ស្រង់​ឈ្មោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​នៅ​ក្នុង​តួនាទី​ដោយ​មានការ​បញ្ជាក់​ពី​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ រាជធានី​ ខេត្ត​ និង​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ទេ​។

​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ដើម្បី​ធានា​ឱ្យ​ដំណើរការ​រៀបចំ និង​ការ​បិទ​បញ្ជី​បោះ​ឆ្នោត​​ដំបូង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ ឆ្នាំ​២០១៨​នេះ បាន​ត្រឹមត្រូវ​ និង​ទាន់​ពេលវេលា ក្រសួង​ស្នើ​រដ្ឋបាល​រាជធានី​-​ខេត្ត​គាំទ្រ​ដល់​ប្រធាន​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ធ្វើការ​ស្រង់​ឈ្មោះ​ឲ្យ​បាន​រួសរា​ន់ ។​

​សូម​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា គឺជា​ការ​បោះ​ឆ្នោត​អ​សកល​ដែល​តាម​ច្បាប់​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក សមាជិកា​ព្រឹទ្ធសភា ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ គឺជា​អង្គ​បោះ​ឆ្នោត​​ជ្រើសរើស​សមាជិក សមាជិកា​ព្រឹទ្ធសភា​ និង​រាជធានី ខេត្ត ស្រុក​ខណ្ឌ​។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក សមាជិកា​ ព្រឹទ្ធសភា​អាណិត​ទី​៤ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៨​។ ៕

កែសម្រួលដោយ