ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារជីវិត​អ្នកទោស​2​នាក់​ដោយ​ព្យួរ​ក

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ជប៉ុន​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​ប្រហារជីវិត​ដោយ​ព្យួរ​ក​អ្នកទោស​ប្រហារ​ជីវិត​ពី​បទ​សម្លាប់​មនុស្ស​២​នាក់ ។ នេះ​ជា​ការ​ប្រកាស​របស់​ក្រសួងយុត្តិធម៌​ជប៉ុន​ដែល​ធ្វើ​ពុំ​ដឹង​ពុំ​ឮ​សំណើ​ផ្ទួន​ៗ​របស់​បណ្តា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​ប្រទេស​នេះ​បោះបង់​ចោល​ទោស​ប្រហារជីវិត ។ ការ​ប្រហារជីវិត​អ្នកទោស​ទាំង​២​នាក់​ធ្វើ​ឱ្យ​ចំនួន​អ្នកទោស​ប្រហារជីវិត​នៅ​ជប៉ុន​ត្រូវ​សម្លាប់​ឡើង​ដល់​២១​នាក់ ចាប់តាំងពី​លោក​ស៊ី​ន​ហ្សូ…

ប្រទេស​ជប៉ុន ៖ ជប៉ុន​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​ប្រហារជីវិត​ដោយ​ព្យួរ​ក​អ្នកទោស​ប្រហារ​ជីវិត​ពី​បទ​សម្លាប់​មនុស្ស​២​នាក់ ។ នេះ​ជា​ការ​ប្រកាស​របស់​ក្រសួងយុត្តិធម៌​ជប៉ុន​ដែល​ធ្វើ​ពុំ​ដឹង​ពុំ​ឮ​សំណើ​ផ្ទួន​ៗ​របស់​បណ្តា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឱ្យ​ប្រទេស​នេះ​បោះបង់​ចោល​ទោស​ប្រហារជីវិត ។

ការ​ប្រហារជីវិត​អ្នកទោស​ទាំង​២​នាក់​ធ្វើ​ឱ្យ​ចំនួន​អ្នកទោស​ប្រហារជីវិត​នៅ​ជប៉ុន​ត្រូវ​សម្លាប់​ឡើង​ដល់​២១​នាក់ ចាប់តាំងពី​លោក​ស៊ី​ន​ហ្សូ អា​បេ វិល​មក​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​វិញ​ពី​ដំណាច់ឆ្នាំ​២០១២​មក ក្នុង​នោះ​៤​នាក់​ត្រូវ​ប្រហារជីវិត​នា​ឆ្នាំ​២០១៧​នេះ ។

ក្នុង​ចំណោម​អ្នកទោស​ត្រូវ​ប្រហារជីវិត​ទាំង​២​នាក់​នា​ថ្ងៃ​ទី​១៩ ធ្នូ ម្នាក់​អាយុ​៤៤​ឆ្នាំ ដែល​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​ពី​បទ​សម្លាប់​មនុស្ស​៤​នាក់​នៅ​ជី​បា ភាគ​អា​គ្នេ​ហ៍​ជប៉ុន​កាលពី​ឆ្នាំ​១៩៩២ ។ អ្នកទោស​ប្រហារជីវិត​ម្នាក់​ទៀត​នា​ថ្ងៃ​ទី​១៩ ធ្នូ ដែរ​មាន​អាយុ​៦៩​ឆ្នាំ ហើយ​ត្រូវ​កាត់ទោស​ពី​បទ​សម្លាប់​មិត្ត​ស្រី​របស់​គេ និង​ឪពុក​ម្តាយ​របស់​នាង​កាលពី​ឆ្នាំ​១៩៩៤ ។

ប្រទេស​ជប៉ុន និង​សហរដ្ឋ​អា​មេ​រិ​ក​ជា​ប្រទេស​២​ក្នុង​ចំណោម​ប្រទេស​ក្រុម G-7 ដែល​នៅ​បន្ត​អនុវត្ត​ទោស​ប្រហារជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ