ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ លាតត្រដាង​យុទ្ធសាស្ត្រ​​ថ្មី​ចាត់​ទុក​ចិន និង​រុ​ស្ស៊ី​ជាស​ត្រូវ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ ធ្នូ បាន​លាតត្រដាង​ពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​ជា​លើក​ដំបូង​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​មក ។ លោក​ត្រាំ…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ ធ្នូ បាន​លាតត្រដាង​ពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​ជា​លើក​ដំបូង​ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​មក ។

លោក​ត្រាំ ចាត់​ទុក​ចិន និង​រុ​ស្ស៊ី​ថា​ជាស​ត្រូវ​សំខាន់​ក្នុង​កម្រិត​ពិភពលោក ជា​ការ​ប្រកួត
ប្រជែង​ដែល​លោក​ថា គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ និង​ភាព​រុងរឿង​របស់​សហ​រដ្ឋ​អា​មេរិ​ក ។

ក្នុង​ឯកសារ​មួយ​ស្តី​ពី​យុទ្ធសាស្ត្រ ថ្មី​របស់​លោក​ត្រាំ ខាង​ផ្នែក​សន្តិសុខ​ជាតិ​សេត​វិមាន​វាយតម្លៃ​ជា​ពិសេស​ថា តាម​រយៈ​រូបភាព​ថ្មី​ៗ​នៃ​តាក់​ទិ​ក​ប្រឆាំង រុ​ស្ស៊ី​ជ្រៀត​ជ្រែកចូល​កិច្ចការ​នយោបាយ​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។

ឯកសារ​នេះ​ពុំ​លើក​ចំ​ៗ​ពី​ការ​លូកដៃ​របស់​ក្រុង​មូ​ស្គូ​ចូល​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ប្រ​ធា
នា​ធិ​បតី​អា​េ​ម​រិ​ក​កាលពី​ឆ្នាំ​២០១៦​ឡើយ តែ​បរិហារ​ពី​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ដែល​ជះ​ឥទ្ធិពល​ដល់​មតិ​សាធារណៈ​លើ​ពិភពលោក ។

ក្នុង​សុន្ទរកថា​មួយ​ឯ​អគារ​ខ្ពស់ RONALD REAGAN ក្រុង​វ៉ា​ស៊ី​ន​តោន​មុខ​មនុស្ស​ប្រមាណ​៦៥០​នាក់ លោក​ត្រាំ សង្កត់ធ្ងន់​លើ «AMERICA FIRST» (​គិតដល់​អា​មេ​រិ​ក​មុនគេ​) ជា​ពាក្យស្លោក​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក ។

យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​អា​េ​ម​រិ​ក​នេះ​ចាត់​ទុក​ចិន និង​រុ​ស្ស៊ី​ថា​ជា «​មហាអំណាច​សើរើ​និយម​» ហើយ​ក្នុង​សុន្ទរកថា​របស់​លោក ប្រធានាធិបតី​អា​េ​ម​រិ​ក​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​សំដៅ​បញ្ចូល​ចិន​ក៏​ដូច​រុ​ស្ស៊ី​ក្នុង​បណ្តា​ស្ថាប័ន​អន្តរជាតិ ដើម្បី​ឱ្យ​ក្លាយជា​តួអង្គ​ល្អ និង​ជា​ដៃគូ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ត្រូវ​បរាជ័យ ។

យុទ្ធសាស្ត្រ ថ្មី​របស់​រដ្ឋការ​លោក​ត្រាំ មាន​ជា​ពិសេស ការពារ​ប្រជាជាតិ និង​ប្រជាជន ជំរុញ​ភាព​រុងរឿង​របស់​អា​មេ​រិ​ក ថែរក្សា​សន្តិភាព​តាម​រយៈ​កម្លាំង និង​ពង្រីក​ឥទ្ធិពល​របស់​សហរដ្ឋ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ