ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១៥​ខ្នង​នៅ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន
  • ព្រះវិហារ

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​សាមគ្គី ឃុំ​ទិ​ក​ល្អក់ និង​ឃុំ​ទឹកថ្លា ឃុំ​ទាំង​៣​នេះ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៣…

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​សាមគ្គី ឃុំ​ទិ​ក​ល្អក់ និង​ឃុំ​ទឹកថ្លា ឃុំ​ទាំង​៣​នេះ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ក្នុងស្រុក​ព្រៃ​នប់ បាន​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​សំណង់​សាធារណៈ​មួយ​ចំនួន​រង​គ្រោះ​ខូចខាត និង​មានផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​រង​នូវ​ការ​ខូចខាត​ប៉ើង​ដំបូល និង​រលំ​ផ្ទះ ។

តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ស្រុក​ព្រៃ​នប់ លោក សរ កក្កដា អភិបាលស្រុក​បាន​ឲ្យ​ដឹង​ថា​ខ្យល់​កន្ត្រាក់ (​ជា​ខ្យល់​រដូវ​) បាន​បក់​បោក​មក​លើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ឃុំ​ទាំង​៣ កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ ធ្វើ​ឲ្យ​មានការ​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី​បាន​ប៉ើង​ដំបូល និង​រលំ ។ តាម​របាយការណ៍​សាខា​កាកបាទក្រហម និង​អាជ្ញាធរ​ជំហាន​ដំបូង បានឱ្យ​ដឹង​ថា ចំនួន​១៥​ខ្នង​ផ្ទះ​រង​គ្រោះ​ធ្ងន់ នេះ​មិន​ទាន់​គិត​ប៉ើង​ដំបូល​បន្តិច​ប​ន្ទូ​ចរប​រយ​ផ្ទះ​នោះ​ទេ ។ ខូចខាត​ដោយ​បាក់​រលំ​ប៉ើង​ដំបូល និង​ជញ្ជាំង ហើយ​សាលារៀន​មួយ​១​ខ្នង​នៅ​ក្នុង​ឃុំ​សាមគ្គី ក៏​រង​នូវ​កា​ប៉ើង​ដំបូល​ផង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី​មិន​មាន ការ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​នោះ​ទេ ។

ក្រោយ​ពី​កើតហេតុ​នៅ​ពេល​កន្ត្រាក់ មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្រុក​ឃុំ និង​អង្គភាព​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ពិសេស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ផ្ដល់​ជំនួយ​ចុះ​ទៅ​ពិនិត្យ និង​វាយតម្លៃ​អំពី​ការ​ខូចខាត ដើម្បី​រៀបចំ​ជា​គោលការណ៍​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ ។

នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​ជំ​ហ៊ាន​ដំបូង លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ លោក សំ សំអាត អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្ត តំណាង​លោក លូ គឹ​ម​ឈ​ន់ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​មន្ត្រី​សាខា និង​មន្ត្រី​មូលដ្ឋាន និង​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ​នាំ​យក​ស្បៀងអាហារ​សម្ភារ និង​ថវិកា​ទៅ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ​ក្នុង​ជំ​ហ៊ាន​ដំបូង ចំនួន​១៥​គ្រួសារ ។ ហើយ​សម្រាប់​ឃុំ​សាមគ្គី លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាម​រយៈ លោក នេន ចំរើន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​ជួយ​ឧបត្ថម្ភ​ជួយ​ជុស​ជួល​ឡើង​វិញ​លំនៅ​ឋាន​ចំនួន​៤​ខ្នង​ផ្ទះ ក្នុង​ឃុំ​សាមគ្គី​ដែល​រង​គ្រោះ​ធ្ងន់ និង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ។

អំណោយ​ដែល​ចែក​ជូន​ក្នុង​ពេល​នោះ​មាន មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូ តង់​ប្រក់​១ កន្ទេល​១ និង​ឃី​ត​១​កញ្ចប់ ក្នុង​នោះ​មាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ ត្រីខ មី និង​ថវិកា​១០​ម៉ឺន​រៀល ។ ដោយឡែក លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​សាមគ្គី​បាន​ជួយ​គ្រួសារ​ក្រីក្រ​ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​មួយ​គ្រួសារ នៅ​ភូមិ​បឹង​រាំង​ឃុំ​សាមគ្គី​ស្ត្រី​មេម៉ាយ​ទើបតែ​បង្កើតកូន​បាន​៧​ថ្ងៃ ដោយ​ស្វាមី​រត់​ចោល​ហើយ នៅ​ជាមួយ​ម្ដាយ​ចាស់ជរា​គ្មាន​ទីពឹង​ផង​នោះ តាម​រយះ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​សាមគ្គី បាន​ជួយ​ធ្វើ​ផ្ទះ​ជូន​គាត់​ទាំងស្រុង បន្ទាប់​ពី​រង​គ្រោះ​នៅ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ នៅ​ក្នុង​ឱកាស​នោះ លោក យន្ត មីន បាន​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​នូវ​ថវិកា និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ជូន​ដល់​គ្រួសារ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ