ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​លទ្ធផល​​យើង​ធ្វើចេះ​ពេក​ ជីវិត២សឹងតែបាត់​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ ​​ខណៈ​កំពុង​កែ​ច្នៃ​គ្រាប់បែក​ដើម្បី​យក​ទៅ​បោក​ត្រីប៉ុន្តែ​ត្រូវ​ភ្លាត់ស្នៀត កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៨ ធ្នូ ស្ថិត​ក្នុងភូមិ​កែវ​មុន្នី ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ ​​ខណៈ​កំពុង​កែ​ច្នៃ​គ្រាប់បែក​ដើម្បី​យក​ទៅ​បោក​ត្រីប៉ុន្តែ​ត្រូវ​ភ្លាត់ស្នៀត កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៨ ធ្នូ ស្ថិត​ក្នុងភូមិ​កែវ​មុន្នី ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុងហេតុការណ៍ខាងលើ គឺមាន​មនុស្ស​៤នាក់ ប៉ុន្តែ​​​២​នាក់ត្រូវរងរបួស​ម្នាក់​ឈ្មោះ​ខួ តូ​រី អាយុ​៣០​ឆ្នាំ (​របួសធ្ងន់​) ដោយ​ត្រូវ​គេ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​បាត់​ដំបង​ភ្លាម​ៗ និង​ម្នាក់​ទៀត​ឈ្មោះ​ឈឹ​ម ឆាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ (​របួស​ផ្លូវ​ខាង​ឆ្វេង​ស្រាល​) ទាំង​២​នាក់​រស់​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មោង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​លើ​ករណី​នេះ  ។

អត្ថបទសរសេរ ដោយ