ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី គ្រោង​ចូលរួមសម្តែង​២​រឿង​នៅ​ដើមឆ្នាំនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អម្ពរ ទេវី នឹង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ចំនួន​២​រឿង នា​ដើមឆ្នាំ​២០១៨ ។ ខ្សែភាពយន្ត​ដែល​អ្នក​នាង​អម្ពរ ទេវី ចូលរួម​សម្តែង​នោះ​គឺ​រឿង…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​អម្ពរ ទេវី នឹង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ចំនួន​២​រឿង នា​ដើមឆ្នាំ​២០១៨ ។ ខ្សែភាពយន្ត​ដែល​អ្នក​នាង​អម្ពរ ទេវី ចូលរួម​សម្តែង​នោះ​គឺ​រឿង «​កាកី​» របស់​ផលិតកម្ម LD និង​រឿង «​ឆន្ទា​» របស់​ផលិតកម្ម RED Picture គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​CTN ។

មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​អ្នក​នាង​អម្ពរ ទេវី រស់នៅ​សហរដ្ឋអាមេរិក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា តាម​ការ​គ្រោងទុក​អ្នក​នាង​អម្ពរ ទេវី នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ ។ អ្នក​នាង អម្ពរ ទេវី បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ចេញដំណើរ​មក​កាន់​ទឹកដី​កំណើត ដើម្បី​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ជា​ថ្មី ។ អ្នក​នាង​អម្ពរ ទេវី មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​នា​ពេល​នេះ​គឺ​មិន​ខុស​ពី​ពេល​មុន​ឡើយ ពោល​មិន​មាន​ស្វាមី​អមដំណើរ​ជាមួយ​ឡើយ ដោយ​នាង​មក​ទៅ​តែ​ពីរ​នាក់​កូនប្រុស​របស់​នាង​ដែល​​ជា​តំណក់ឈាម​ជាមួយ​លោក​ពេជ្រ ភា​រុណ ប៉ុណ្ណោះ ។

អ្នក​នាង​អម្ពរ ទេវី អាច​នឹង​មិន​ស្នាក់​នៅ​ប្រទេស​កម្ពុជា​លើស​ពី​រយៈពេល​២​ខែ​ទេ ដោយ សារ​តែ​នាង​ត្រូវ​រូតរះ​វិល​ទៅ​អា​មេ​រិ​ក​វិញ ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​ជាមួយ​ស្វាមី​របស់​នាង ដែល​ទើប​បើក​ដំណើរការ ថ្មី​ៗ​កន្លង​មក ។

ក្នុង​ពេល​អ្នក​នាង​អម្ពរ ទេវី ចុះ​ពី​យន្តហោះ ទំនងជា​នឹង​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ទេ ។

ម្ចាស់​ផលិតកម្ម RED Pictre ដែល​ត្រៀម​ទទួល​អ្នក​នាង​អម្ពរ ទេវី បាន​អះអាង​ថា លោក និង​ក្រុមការងារ​បាន​រៀបចំ​រួចរាល់​ហើយ សម្រាប់​ការ​ថត​ប្លង់​សម្តែង​របស់​អ្នក​នាង​អម្ពរ ទេវី ក្នុង​រឿង «​ឆន្ទា​» ។ រឿង ឆន្ទា ដែល​អ្នក​នាង​អម្ពរ ទេវី ជា​តួអង្គ​ផ្ទាល់​នោះ បាន​ចាប់​ផ្តើម​ថត​ជា បណ្តើរ​ៗ​ហើយ ដោយ​ត្រូវ​រង់​ចាំតែ​អ្នក​នាង​អម្ពរ ទេវី មក​បំពេញ​ប្លង់​តួ​ដែល​នាង​ត្រូវ​សម្តែង​ប៉ុណ្ណោះ ។

លោក​បន្ថែម​ថា រឿង ឆន្ទា នឹង​ផ្តល់​រសជាតិ​ថ្មី​មួយទៀត តាម​រយៈ​ការ​ចូលរួម​សម្តែង​ពី​កំពូល​តារាភាពយន្ត​ខ្មែរ​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ ខណៈ​ពេល​ដែល​ខ្សែ​រឿង​ភាគ​មួយ​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​CTN នៅ​អំឡុង​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

អ្នក​នាង​អម្ពរ ទេវី នឹង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​កាកី តែ​ម្ចាស់​ផលិតកម្ម​មិន​បញ្ជាក់​ថា​ជា​តួអង្គ​អ្វី​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ