ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច នាង អូ​ហ្គើ​ស អេ​ម៉េ​ស ធ្វើ​អត្តឃា.ត ក្រោយ​ពី​រង​ការ​វាយប្រហារ​ធ្ងន់​ៗ​លើ​បណ្តាញ​សង្គម

6 ឆ្នាំ មុន

តារា​សិច នាង អូ​ហ្គើ​ស អេ​ម៉េ​ស (August Ames) ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​សួន​ឧទ្យាន​សាធារណៈ​មួយ​កន្លែង ដែល​ការ​ស្លាប់​របស់​នាង​ត្រូវ​បាន​គេ​សង្ស័យ ជា​ការ «អត្ត​ឃាត​ដោយ​ការ​ចង.ក​»…

តារា​សិច នាង អូ​ហ្គើ​ស អេ​ម៉េ​ស (August Ames) ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​សួន​ឧទ្យាន​សាធារណៈ​មួយ​កន្លែង ដែល​ការ​ស្លាប់​របស់​នាង​ត្រូវ​បាន​គេ​សង្ស័យ ជា​ការ «អត្ត​ឃាត​ដោយ​ការ​ចង.ក​» ដោយសារ​តែ​នាង​បាន​ទុក​កំណត់​ត្រា​ធ្វើ​អត្តឃាត​ក្នុង​ឡាន ដោយ​​និយាយ​សុំ​ទោស​ដល់​ឪពុក​ម្តាយ​របស់​នាង​។

តារា​សិច នាង អូ​ហ្គើ​ស អេ​ម៉េ​ស មានឈ្មោះ​ពិត​ថា Mercedes Grabowski មាន​វ័យ​ត្រឹម​តែ​២៣​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា ​នាង​បាន​បើកឡាន​ប្រមាណ ២០ នាទី​ពី​ផ្ទះ​របស់​នាង​នៅ Camarillo, California សហរដ្ឋអាមេរិក ទៅ​ធ្វើ​អត្តឃាត​នៅ​សួនឧទ្យាន​មួយ​កន្លែង ហើយ​គេ​ប្រទះ​ឃើញ​សាកសព​នាង​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​។

តាម​របាយការណ៍​នៃ​ការ​ធ្វើ​កោសល្យ​វិនិច្ឆ័យ គឺ​ពុំ​មាន​ភស្តុ​តាង​ណាមួយ​ដែល​ថា​ ការ​ស្លាប់​របស់​នាង​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​ជាតិ​អាកុល​នោះ​ទេ តែ​សមត្ថ​កិច្ច​នៅ​បន្ត​ធ្វើតេស្ត​ផ្សេង​ទៀត​។

ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នឹង​ការ​ស្លាប់​ដ៏​សោកសង្រេង​របស់​នាង តារា​សិច​រូប​នេះ ធ្លាប់​បើក​បង្ហាញ​ថា​ នាង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ​ដោយសារ​តែ​រង​ការ​បំពាន​កាលពី​កុមារ​ភាព។ ការ​ប្រទះ​ឃើញ​សាកសព​របស់​នាង តារា​សិច​រូប​នេះ​ធ្លាប់​រង​នូវ​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​តាម​ប្រព័ន្ធ​សង្គម​យ៉ាង​ចាស់ដៃ ដោយសារ​តែ​នាង​បាន​បដិសេធ​ថត​រឿង​សិច​មួយ​ជាមួយ​តារា​សិច​ប្រុស​ម្នាក់ ។

យ៉ាងណាមិញ​បងប្រុស​របស់​នាង​បាន​បន្ទោស​ទៅ​ដល់​អ្នក​ដែល​បាន​វាយប្រហារ​ពាក្យ​សម្តី​ធ្ងន់ធ្ងរ​លើ​តារា​ស្រី​រូប​នេះ ដែល​ធ្វើ​ឱ្យ​នាង​គិត​ខ្លី ដោយ​ការ​បញ្ចប់ជីវិត​ខ្លួនឯង​។

ការ​ស្លាប់​របស់​តារា​សិច​រូប​នេះ បាន​ធ្វើ​ឱ្យ​ស្វាមី​របស់​នាង ​គឺ​លោក Kevin Moore បាត់​បង់​មនុស្ស​សំខាន់​របស់​ខ្លួន​។ លោក Kevin Moore ដែល​ជា​ផលិតករ​រឿង​សិច​ដែល​តារា​​ស្រី​រូប​នេះ​សម្តែង​បាន​និយាយ​ថា នាង អូ​ហ្គើ​ស​ គឺជា​មនុស្ស​មានចិត្ត​ល្អ​ណាស់ ដែល​​លោក​បាន​ជួប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ