ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ញៀន​រាប់​ម៉ឺន​គ្រាប់​ជិះ​ម៉ូតូ​ឆ្លូវ​ដែន​ពី​ឡាវ​មកកម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មុន​នេះ​បន្តិច​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ ក្រោយ​រត់ពន្ធ​គ្រឿងញៀន​រាប់​ម៉ឺន​គ្រាប់​ពី​ប្រទេស​ឡាវ​ចូល​ដែនដី​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ។ នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ មុន​នេះ​បន្តិច​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ ក្រោយ​រត់ពន្ធ​គ្រឿងញៀន​រាប់​ម៉ឺន​គ្រាប់​ពី​ប្រទេស​ឡាវ​ចូល​ដែនដី​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ។ នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្ថិត​ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ផ្ទាល់​ឲ្យ​ដឹង​ថា ជនជាតិ​ឡាវ​ដែល​ត្រូវ​បាន​ខ្លួន​មានឈ្មោះ ថាវ ចឺ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​មុន​របរ​កសិករ​រស់នៅ​ភូមិ​មឿង​មឺ​ន ឃុំ​នួន​ហៃ ស្រុក​មឿង​មឺ​ន ខេត្ត​វៀង​ច័ន្ទ ប្រទេស​ឡាវ ។

ក្រោយ​ការ​ចាប់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២​កញ្ចប់​ធំ​រាប់​ម៉ឺន​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ