ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្លាច​បុណ្យ​បាប​ចូល​លួច​របស់​ព្រះសង្ឃ​ដល់​ក្នុង​កុដិ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​គាស់​ប​ង្អូ​ច​ចូល​លួច​យក​ទូរស័ព្ទ​របស់​ព្រះសង្ឃ​នៅ​កុដិ​វត្ត​បាយ​ដំ​រ៉ាំ ដែល​ស្ថិត​ក្នុងភូមិ​បាយ​ដំ​រ៉ាំ ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​គាស់​ប​ង្អូ​ច​ចូល​លួច​យក​ទូរស័ព្ទ​របស់​ព្រះសង្ឃ​នៅ​កុដិ​វត្ត​បាយ​ដំ​រ៉ាំ ដែល​ស្ថិត​ក្នុងភូមិ​បាយ​ដំ​រ៉ាំ ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណ​ន់ ។

លោក​ឧត្តម​សេនី​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ក្រោយ​ធ្វើ​សកម្មភាព និង​ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​ពី​ព្រះសង្ឃ​សមត្ថកិច្ច​ស្រុក​បាណ​ន់​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​នេះ​បានជា​បន្តបន្ទាប់​ភ្លាម​ៗ​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះសង្ឃ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ក្នុង​វត្ត​បាយ​ដំ​រ៉ាំ​តែង​បាត់​សម្ភារ និង​ទ្រព្យសម្បត្តិ​របស់​ព្រះសង្ឃ​ជា​ញឹក​ញ៉ាប់ ហើយ​ពេល​ខ្លះ​គេ​ស្គាល់​ទាំង​មុខ​ជនសង្ស័យ​ទៀត​តែ​សមត្ថកិច្ច​ហាក់​មិន​បាន​យកចិត្តទុកដាក់​នឹង​ជនសង្ស័យ​ទាំងនោះ​ទេ បើ​ទោះជា​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​ជួន​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ក្ដី ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​ប្រព្រឹត្ត​ភាគច្រើន​ជា​មនុស្ស​រស់នៅ​ក្នុង​មូលដ្ឋាន និង​ជា​ក្មេង​ដែល​ប្រើប្រាស​ថ្នាំ​ញៀន ។ ប៉ុន្តែ​ការ​ប្រព្រឹត្ត​លើក​នេះ​ដោយសារ​មាន​បក្សពួក​ច្រើន​ហើយ​គាស់​ប​ង្អូ​ច​ចូល​កុដិ​លួច​ទាំង​ក្បាល​ព្រលប់​ហើយ​ត្រូវ​គេ​ស្គាល់​ច្បាស់​ទើប​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​លួច​បាន​ទូរស័ព្ទ​របស់​ព្រះសង្ឃ​ក្រុម​នេះ​បាន​យក​ទូរស័ព្ទ​នេះ​ទៅ​បញ្ចាំ​នៅ​ហាង​ទ​ទូល​បញ្ចាំ​មួយ​កន្លែង​នៅ​ក្រុង​បាត់ដំបង​ភ្លាម​ៗ​ដែរ លុះ​បន្តិច​ក្រោយមក​ក៏​ត្រូវ​សមត្ថ​​កិច្ច​តាម​ចាប់ខ្លួន​បាន និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ដែល​ក្រុម​នេះ​ជិះ​ធ្វើ​សកម្មភាព ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ