ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងស៊ើបរឿងនេះ​​ឡើង​វិញ​ហើយ​..!

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់នៅ​លើ​ផ្ទះ​​របស់​ខ្លួន គឺ​នគរបាល​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត ​ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួន ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្មៅ​ពេញ​ខ្លួនប្រាណ…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់នៅ​លើ​ផ្ទះ​​របស់​ខ្លួន គឺ​នគរបាល​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត ​ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួន ឬ​ក៏​ជា​ករណី​អ្វី​ផ្សេង​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្មៅ​ពេញ​ខ្លួនប្រាណ និង​បង្ក​ឲ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ នៅ​លើ​ផ្ទះ​ឈើ​មួយ​ខ្នង​កណ្តាល​ភូមិ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​។ បុរស​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នេះ​ឈ្មោះ សំមាំ​ង អាយុ​៤៧​ឆ្នាំ មានកូន​២​នាក់ និង​ជា​មនុស្សមាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ ។ សព្វថ្ងៃ​បុរស​រូប​នេះ​ស្នាក់​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ ឯ​ប្រពន្ធ
កូន​បាន​ទៅ​រស់នៅ​ផ្ទះ​ផ្សេង​គ្នា ហើយ​ក៏​ឈប់​មានការ​រាប់រក​គ្នា​ជា​យូរ​មក​ហើយ​ដែរ ។

សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា កាលពី​យប់​កើតហេតុ​នោះ គេ​ឃើញ​ភ្លើង​ឆេះ​ក្នុងផ្ទះ​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​តែ​ម្នាក់ឯង ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​អាច​ជួយ​ជីវិត​បុរស​នេះ​បាន​ទេ គឺ​បាន​ស្លាប់​នៅ​លើ​ពូក​ក្នុងផ្ទះ​ទៅ​ហើយ ដោយ​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្មៅ​ពេញ​ខ្លួនប្រាណ​ស្ទើរ​មើល​លែង​យល់ ។ ករណី​ភ្លើង​ឆេះ​មនុស្ស​ឲ្យ​ស្លាប់ ដែល​សមត្ថកិច្ច​មិន​ទាន់​កំណត់​បាន​ថា​ជា​មូលហេតុ​អ្វី​ឲ្យ​ប្រា
ក​ដ​នៅឡើយ​នោះ គឺ​ឆេះ​ស្លាប់​តែ​ជន​រង​គ្រោះ ប៉ុណ្ណោះ និង​មិន​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ធ្ងន់ធ្ងរ​ឆេះ​ដល់​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ​នោះ​ទេ ។

បើ​ទោះជា​បែប​ណា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រភព​ខ្លះ​សន្និដ្ឋាន​ថា ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន ព្រោះតែ​ជន​រង​គ្រោះ​តូចចិត្ត​នឹង​មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​រស់នៅ​ឯកោ​កណ្តោចកណ្តែង ទើប​លែង​ចង់​រស់​តទៅ​ទៀត ។

ជុំវិញ​ករណី​នេះ អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន ថ្លែង​ថា នគរបាល​ជំនាញ​បាន​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​បន្ថែម​លើ​ករណី​នេះ តែ​រហូត​មក​ទល់​នឹ​ថ្ងៃ​ទី​១៤ ខែធ្នូ នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ