ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ប៉ិន​មេឃ! ជិះMAZDA មក​បំផ្លាញ​កញ្ចក់ហាងលក់ឡាន​​ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាត់​ដំបង

6 ឆ្នាំ មុន
  • បាត់ដំបង

ខេ​ត្ត​បាត់ដំបង​ ៖ ឃ្លាំង​លក់​រថយន្ត​​​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ជាប់​ផ្លូវជាតិ​លេខ​៥ នៅ​ខាង​មុខ​ផ្លូវ​ចូល​ផ្សារ​ថ្មី ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត​ម៉ាក​​MAZDA ទៅ​ឈប់​ខាង​មុខ…

ខេ​ត្ត​បាត់ដំបង​ ៖ ឃ្លាំង​លក់​រថយន្ត​​​មួយ​កន្លែង ​ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ជាប់​ផ្លូវជាតិ​លេខ​៥ នៅ​ខាង​មុខ​ផ្លូវ​ចូល​ផ្សារ​ថ្មី ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត​ម៉ាក​​MAZDA ទៅ​ឈប់​ខាង​មុខ រួច​​ចុះ​ទៅ​គប់​បំបែក​កញ្ចក់​ឃ្លាំង ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០៩ និង២៧​នាទី​យប់​ថ្ងៃ​ទី​១៤​ ធ្នូ ដែល​គេ​សង្ស័យ​ថា អាច​ជា​រឿង​គំនុំ​ ។

សមត្ថកិច្ច​បាន​និយាយ​​ថា បើ​តាម​ព័ត៌មាន​ដែល​ទ​ទូល​បាន​ពី​សន្តិសុខ​យាមឃ្លាំង​របស់​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ​ឡុ​ង ឆុ​ន អាយុ​៥៤​ឆ្នាំ បាន​ប្រាប់​​ថា ជន​មិន​ស្គាល់​មុខ​នោះ​ ជិះ​រថយន្ត​ម៉ាក​MAZDA​ព​ណ.ស ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2AP-3439​ ។ ជន​នោះ​ បាន​បើករថយន្ត​មក​ឈប់​នៅ​ខាង​មុខ​ហាង​  រួច​បើកទ្វា​រ​ចុះ​ដើរទៅ​គប់​ចំ​កញ្ចក់​ក្បែ​រទ្វារ​ ដែល​មាន​រថយន្ត​ស៊េរី​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​នោះ​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​​ថា កញ្ចក់​ឃ្លាំង​​បាន​បែក​នៅ​ផ្នែក​ខាង​មុខ​ក្បែរ​​ទ្វារ​​ចូល ដែល​គេ​សង្ស័យ ​ជន​មិន​ស្គាល់​មុខ​នោះ​ ប្រើ​កែវ​គប់​ទៅ​លើ​កញ្ចក់​នៃ​ហាង​ស្ដុក​រថយន្ត​ ។ ព្រោះ​ជាមួយនឹង​ស្នាម​បែក និង​អំបែង​កញ្ចក់​រាយ​​ប៉ាយ មន្ត្រី​ជំនាញ​រក​ឃើញ​បំណែក​កែវ​ខ្ទាត​រាយ​ប៉ាយ​នៅ​ខាងក្រៅដែរ ​។ គេ​សង្ស័យ​​ជន​នោះ​យក​កែវ​គប់​ទៅ​លើ​កញ្ចក់​ផ្នែក​ខាង​មុខ ដែល​គេ​សន្និដ្ឋាន​ជំ​ហាន​ដំបូង ​អាច​កើតឡើង​ដោយសារ​រឿង​គំនុំ​ ។

បើ​តាម​ការ​បំភ្លឺ​ពី​សន្តិសុខ​យាមឃ្លាំង​រថយន្ត​ឈ្មោះ​ឡុ​ង ឆុ​ន បាន​និយាយ​ថា ពេល​កើត​ហេតុ គឺ​ខ្លួន​កំពុង​អង្គុយ​នៅ​ក្នុង​ប៉ុ​ស្ដិ៍​​យាម​ខាង​មុខ​ឃ្លាំង ​។ សន្តិសុខ​រូប​នេះ​និយាយ​ទៀត​ថា ពេល​នោះ​គាត់​បានឃើញ​រថយន្ត​ម៉ាក​​MAZDA ព​ណ.​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-3439 បើក​មក​ពី​ទិស​ខាងកើត រួច​មក​ឈប់​ខាង​កើត​ប៉ុ​ស្ដិ៍​​យាម​គាត់​ប្រហែល​​៥​ម៉ែត្រ ​។ ពេល​នោះ​ខ្លួន​ឃើញ​បុរស​ម្នាក់​បើកទ្វា​រថយន្ត​ចុះ តែ​ខ្លួន​មិន​បាន​ចាប់​អារ​ម្ម​ណ៍​​ថា ជន​នោះ​ចុះ​ដើរទៅ​ណា​ទេ​ ។ ប៉ុន្តែ​គ្រា​ហ៍​នោះ​ ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​​ដូច​បាញ់កាំភ្លើង​នៅ​ខាង​ក្រោយ​​​ខ្នង​​ខ្លួន ​។

សន្តិសុខ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ពេល​នោះ​ ខ្លួន​បាន​ស្ទុះ​ចេញ​ក្រៅ ស្រាប់តែ​ឃើញ​ជន​នោះ​រត់ឡើង​រថយន្ត​វិញ រួច​បើក​យ៉ាង​លឿន​ ឆ្ពោះទៅ​ទិស​ខាងលិច​បាត់​ ។ លុះ​ពេល​ខ្លួន​ដើរទៅ​មើល​ខាង​ឃ្លាំង​រថយន្ត​ស្រាប់តែ​ឃើញ​ជញ្ជាំង​កញ្ចក់​បែក​ខ្ទេចខ្ទី​រាយ​ប៉ាយ​ពេញ​ខាង​មុខ និង​ខាងក្នុង​ឃ្លាំង តែ​មិន​ប៉ះពាល់​រថយន្ត​ទេ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​។ បើ​តាម​សន្តិសុខ​ដដែល​បាន​បញ្ជាក់​ដែរ​​ថា ដំបូង​ខ្លួន​គិត​ថា ជន​មិន​ស្គាល់​មុខ​នោះ​ បាន​ប្រើប្រាស់​កាំភ្លើង​បាញ់ ព្រោះ​មាន​ស្នាម​ត្រូវ​កញ្ចក់​ដូច​គ្រាប់កាំភ្លើង ​។ លុះ​ព្រឹក​ឡើង​ពេល​សមត្ថកិច្ច​ចុះ​ពិនិត្យ ទើប​មានការ​សង្ស័យ​ថា ជន​នោះ​យក​កែវ​គប់​ទៅ​លើ​ជញ្ជាំង​កញ្ចក់ ព្រោះ​គេ​ប្រទះ​ឃើញ​បំណែក​កែ​វ​នៅ​ខាងក្រៅ ​។

ជុំវិញ​ករណី​នេះ ទាំង​សមត្ថកិច្ច ទាំង​ភាគី​ខាង​ក្រុមហ៊ុនតូយ៉ូតា​ សុទ្ធតែ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ឱ្យ​ជាក់លាក់​​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​មិន​ស្គាល់​មុខ ​ជិះ​រថយន្ត​មក​គប់​កញ្ចក់​ឃ្លាំង​លក់​រថយន្ត​នេះ​នៅឡើយ​ទេ​​ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ម្ចាស់​ក្រុមហ៊ុន​នេះ ​បាន​បណ្ដេញ​បុគ្គលិក​ប្រុស​ម្នាក់​​​ចេញពី​ក្រុមហ៊ុន ដោយសារ​បុគ្គលិក​រូប​នោះ​ បង្ក​ឱ្យ​មាន​បញ្ហា​ក្នុង​ក្រុមហ៊ុន តែ​គេ​មិនដឹង​ថា សំណុំ​រឿង​ ជន​មិន​ស្គាល់​មុខ​ជិះ​រថយន្ត​ម៉ាក​MAZDA មក​គប់​​កញ្ចក់​ហាង​លក់​រថយន្ត​ខាងលើ​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ និង​បុគ្គលិក​នោះ​ ឬ​បែប​ណា​នោះ​ទេ​ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ ដែល​បាន​ចុះ​អន្តរា​គម​ន៍លើ​ករណី​នេះ​ផ្ទាល់ បាន​និយាយ​​ថា បើ​តាម​ការ​បំភ្លឺ​ជាបឋម​ពី​ភាគី​ក្រុមហ៊ុន គឺ​ពិតជា​មានរឿង​បែប​នេះ​មែន​ ។ លោក​ថា នៅ​កន្លែង​កើតហេតុ យើង​បាន​រក​ឃើញ​បំណែក​កែវ​មួយ​នៅ​ខាងក្រៅ​ឃ្លាំង​កញ្ចក់ ហើយ​បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ គឺ​ស្នាម​កញ្ចក់​ដែល​បែក​ធ្លុះ​នោះ ប្រាកដជា​ត្រូវ​នឹង​កែវ​មែន​ ។ ប៉ុន្តែ​បើ​តាម​ការ​បំភ្លឺ​នានា​ពី​សាក្សី និង​បុគ្គលិក​របស់​ក្រុមហ៊ុន​លោក​​អាច​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា នេះ​ជា​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដែល​អាច​កើតឡើង​ដោយសារ​គំនុំ​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​​ថា ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ព័ត៌មាន​បន្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​មិន​ស្គាល់​មុខ​នោះ​ហើយ​ ។

អត្ថបទសរសេរ ដោយ