ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចង់​កសាង​មូលដ្ឋាន​មួយ​នៅ​ភព​ព្រះ​ចន្ទ​ ដើម្បី​ទៅ​កាន់​ភព​ព្រះ​អង្គារ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​កាលពី​យប់​ថ្ងៃ​ទី​១១ ធ្នូ ពី​ឆន្ទៈ​របស់​សហរដ្ឋ​អា​មេ​រិ​ក​បញ្ជូន​បណ្តា​អ្នក​អវកាស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៧២​មក ដើម្បី​រៀបចំ​បេសកកម្ម​របស់​មនុស្ស​មួយ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​កាលពី​យប់​ថ្ងៃ​ទី​១១ ធ្នូ ពី​ឆន្ទៈ​របស់​សហរដ្ឋ​អា​មេ​រិ​ក​បញ្ជូន​បណ្តា​អ្នក​អវកាស​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៧២​មក ដើម្បី​រៀបចំ​បេសកកម្ម​របស់​មនុស្ស​មួយ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។

ក្នុង​ពិធី​មួយ​ឯ​សេត​វិមាន លោក​ត្រាំ ថ្លែង​ថា លើក​នេះ​គេ​ពុំ​ត្រឹមតែ​ដោត​ទង់ជាតិ​របស់​យើង និង​ទុក​ស្នាមជើង​យើង​លើ​ភព​ព្រះ​ចន្ទ​ឡើយ តែ​យើង​នឹង​កសាង​មូលដ្ឋាន​មួយ​នៅ​ទីនោះ​សម្រាប់​បេសកកម្ម​ទៅ​កាន់​ភព​ព្រះ​អង្គារ​នា​ថ្ងៃ​ណាមួយ ។

ប្រធានាធិបតី​អា​មេ​រិ​កបាន​ចុះហត្ថលេខា​លើ​ការ​ណែនាំ​មួយ​ដែល​ស្នើ​ដល់​អង្គការ NASA បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​លើ​បណ្តា​បេសកកម្ម​របស់​មនុស្ស​ទៅ​កាន់​ភព​ឆ្ងាយ​ៗ ។ ទោះបី​យ៉ាងណា លោក​នៅ​ពុំ​ទាន់​សម្រេច​លើ​ការ​ផ្តល់​ហិរញ្ញវត្ថុ ឬ​កាល​បរិច្ឆេទ​នៃ​ការ​ផ្តួចផ្តើម​គំនិត​បែប​នេះ​ឡើយ ។

បណ្តា​អ្នក​ជំនាញការ​មានការ​ឯកភាព​គ្នា​ថា​ការ​ទៅ​កាន់​ភព​ព្រះ​អង្គារ​ដែល​ស្ថិត​នៅ​ចម្ងាយ​ដល់​២២៥​លាន​គីឡូម៉ែត្រ ពី​ដែនដី​ចាំបាច់​ត្រូវការ​បច្ចេកវិទ្យា​ពិសេស​មួយ ព្រមទាំង​ថវិកា​យ៉ាង​ធំ​សម្បើម​មួយ ។

ដោយ​សម្តែង​ការ​អបអរសាទរ​ចំពោះ​លោក HARRISON SCHMITT ដែល​ជា​ជនជាតិ​អា​មេរិ​ក​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​អា​េ​ម​រិ​ក​ដែល​បាន​ទៅ​កាន់​ភព​ព្រះ​ចន្ទ កាលពី​៤៥​ឆ្នាំ​មុន លោក​ត្រាំ លើក​ឡើង​ថា ពេល​នេះ​យើង​សន្យា​ថា លោក HARRISAN នឹង​ពុំ​មែន​ជា​មនុស្ស​ចុង​ក្រោយ​គេ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ឡើយ​រួច យើង​ស្រមៃ​ដែល​អាច​ឱ្យ​អា​មេ​រិ​ក​នៅ​​តែ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ស្រាវជ្រាវ​អវកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ