ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ-យួន​គេ​រួមដៃគ្នា​ធ្វើសកម្មភាព ធ្វើឱ្យនារីៗស្រែក​ផ្អើល​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​២​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ដេញចាប់​បាន​ភ្លាម​ៗ ខណៈ​ពួក​គ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​វ័យក្មេង​ស្រស់​ស្អាត៣​នាក់ ជិះ​ម៉ូតូ​រ៉ឺ​ម៉ក ហើយ​ពួក​នាង​ស្រែក​ឆោឡោ​ឡើង​ថា​«​ចោរ​ៗ»…

រាជធានី​ភ្នំពេញ ៖ ជន​២​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ដេញចាប់​បាន​ភ្លាម​ៗ ខណៈ​ពួក​គ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​វ័យក្មេង​ស្រស់​ស្អាត៣​នាក់ ជិះ​ម៉ូតូ​រ៉ឺ​ម៉ក ហើយ​ពួក​នាង​ស្រែក​ឆោឡោ​ឡើង​ថា​«​ចោរ​ៗ» ។ ករណី​នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​កែង​ផ្លូវ​លេខ​៥១​និង​ផ្លូវ​លេខ​២០៨ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ យ៉ យ៉ាំ​ង​ថាវ ជា​ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់​នៅផ្ទះ​លេខ ៤៤ ផ្លូវ​លេខ​៣៦៩ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ា​ន់ ម៉េ​ង​ហួរ ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​វ័យក្មេង​ទាំង​៣​នាក់ ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ពី​ផ្សារ​ធំថ្មី​ទៅ​ផ្សា​របឹង​កេង​កង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេចមុខ​ជន​២​នាក់​ជិះ​ម៉ូតូ​ហុង​ដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១B-៧៥៣៧​មក​ក្បែរ រួច​ធ្វើ​សកម្ម​ភាព​ឆក់​កាបូបដៃ​ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​១៩០ដុល្លារ​ទៅ​បាត់​។ ភ្លាម​នោះ ពួក​នាង​បាន​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ដែល​កំពុង​ល្បាត​ដេញ​តាម​ធាក់​ផ្តួល​និង​ចាប់​បាន​តែ​ម្តង តែ​កាបូប​នោះ​បាន​ជ្រុះ​បាត់ ៕

អត្ថបទសរសេរ ដោយ