ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​រវល់​ពេក​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​បាត់​កូនប្រុស

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ ខណៈ​ឪពុក​ម្ដាយ​មិន​បាន​យកចិត្តទុកដាក់​មើលថែ​ទាំ​កូន​ឲ្យ​បាន​ដិត​ដល់​បណ្ដោយ​ឲ្យ​កូន​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធម៌​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ ខណៈ​ឪពុក​ម្ដាយ​មិន​បាន​យកចិត្តទុកដាក់​មើលថែ​ទាំ​កូន​ឲ្យ​បាន​ដិត​ដល់​បណ្ដោយ​ឲ្យ​កូន​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធម៌​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ក្រសាំង​ជ័យ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ព័ត៌មាន​ពី​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ​ហ៊ិ​ន ដេ​វីត ភេទ​ប្រុស អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ហ៊ិ​ន សុ​ភ័​ក្ត និង​ម្តាយ​ឈ្មោះ​កៅ ស្រី​លី​ន រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ​ដោយសារ​តែ​ឪពុក​ម្តាយ​កុមា​រា​រង​គ្រោះ​ជាប់រវល់​ការងារ​ក៏​បាន​ទុក​កូន​ឲ្យ​រត់​លេង​ក្បែរ​ផ្ទះ ដោយ​មិន​បាន​ចាប់អារម្មណ៍​មួយសន្ទុះ​បាត់​កូន ក៏​នាំ​គ្នា​ដើរ​រកតែ​មិនឃើញ ហើយ​ដើរ​រក​តាម​មាត់​ស្រះ​ឃើញ​ស្នាមជើង​កូន​ចុះ​ទឹក​ក៏​នាំ​គ្នា​ចុះ​រៀវរក​ស្រាប់​ប្រទះ​ឃើញ​កូនប្រុស​បាន​លង់ទឹក​ស្លាប់​បាត់​ក៏​នាំ​គ្នា​ស្រង់​យក​មក​ធ្វើ​ចលនា​ជួយ​សង្គ្រោះ​តែ​មិន​អាច​ជួយ​បាន ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​សន្និដ្ឋាន​ថា​ក្មេង​ប្រុស​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ឲ្យ​ឪពុក​ម្ដាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​អំពាវនាវ​សុំ​ឲ្យ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ កូន​ជាទី​ស្រលាញ់​របស់​ខ្លួន​កុំ​ឲ្យ​មានការ​ធ្វេសប្រហែស​ដូចនេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ