ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ដ៏ធំ​ទាមទារ​ដោះ​លែង​លោក SAAKACHIVLI

6 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ បាតុករ​ជា​ច្រើនពាន់​នាក់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ បាន​ដើរ​ហែ​ក្បួន​នៅ​ទីក្រុង​កៀវ​ប្រឆាំង​ការ​ចាប់ខ្លួន​អតីត​ប្រ​ធានា​ធិ​បតី​ហ្ស៊​ក​ហ្ស៊ី លោក MIKHEIL SAAKACHVILI ហើយ​ទាមទារ​ឱ្យ​ប្រមុខរដ្ឋ​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ បាតុករ​ជា​ច្រើនពាន់​នាក់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ បាន​ដើរ​ហែ​ក្បួន​នៅ​ទីក្រុង​កៀវ​ប្រឆាំង​ការ​ចាប់ខ្លួន​អតីត​ប្រ​ធានា​ធិ​បតី​ហ្ស៊​ក​ហ្ស៊ី លោក MIKHEIL SAAKACHVILI ហើយ​ទាមទារ​ឱ្យ​ប្រមុខរដ្ឋ​លោក​ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ លាលែង​ចេញពី​តំណែង ។

លោក SAAKACHVILI អតីត​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដែល​ក្លាយទៅជា​អ្នកប្រឆាំង​យ៉ាង​ប្តូរផ្តាច់​ត្រូវ​គេ​ចោទ​ថា មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​ឧក្រិដ្ឋ​មួយ ។

លោក​ត្រូវ​ចាប់ខ្លួន​លើក​ទី​មួយ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ នៅ​ទីក្រុង​កៀវ តែ​អាច​គេច​ផុត​ពី​ប៉ូលិស​ដោយ​ពួក​អ្នកគាំទ្រ​លោក​រារាំង ប៉ុន្តែ​លោក​ត្រូវ​គេ​ចាប់​នា​ថ្ងៃ​ទី​៨ ធ្នូ ។

លោក SAAKACHVILI ដែល​កាន់​អំណាច​នៅ​ហ្ស​ក​ហ្ស៊ី​ពី​ឆ្នាំ​២០០៤​ដល់​២០១៣ ត្រូវ
បាន​លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ ជា​អ្នក​ផ្តល់​សញ្ជាតិ​អ៊ុយ​ក្រែ​ន ហើយ​តែងតាំង​ជា​អភិបាល​តំបន់ ODESSA ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ ។ លោក​ត្រូវ​លាលែង​ពី
តំណែង​នេះ​១៨​ខែ​ក្រោយមក ដោយ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ និង​រារាំង​ដល់​ការ​អភិវឌ្ឍន៍​បន្ទាប់​មក​ត្រូវ​ដក​សញ្ជាតិ​អ៊ុយ​ក្រែ​ន ។

អតីត​ប្រធានាធិបតី​ហ្ស​ក​ហ្ស៊ី​ចាប់ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ប្រឆាំង​ការ​ឃុំឃាំង​រូប​លោក។ តុលាការ​អ៊ុយ​ក្រែ​ន​ត្រូវ​ប្រកាស​ពី​ការ​ឃុំឃាំង​ខ្លួន​លោក​នៅ​ក្នុងផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ