ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួនម៉្លេះ​! ភ្លើង​កំពុង​ឆេះមួយកន្លែង​ទៀត​ក្នុងសង្កាត់​​ទឹក​ថ្លា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​​ពេល​នេះ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ក៏​កើត​មាន​ករណី​អគ្គិ​ភ័យ​មួយទៀត ខណៈ​ដែល​មាន​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង ​បាន​ចេញ​ទៅ​អន្តរាគមន៍​បន្តបន្ទាប់​គ្នា​ហើយ នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​​ពេល​នេះ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ក៏​កើត​មាន​ករណី​អគ្គិ​ភ័យ​មួយទៀត ខណៈ​ដែល​មាន​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង ​បាន​ចេញ​ទៅ​អន្តរាគមន៍​បន្តបន្ទាប់​គ្នា​ហើយ នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ នេះ ។

គួររំលឹកផងដែរថា អគ្គិភ័យទើបតែ​​​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ខ្នង ដែល​មួយ​ខ្នង​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និង​មួយ​ខ្នង​ទៀត​ភ្លើង​តែ​ឆេះ​ត្របាញ់​ ដោយ​ក្នុងផ្ទះ​មាន​ចត​រថយន្ត​ម៉ាកឡិ​ស​ស៊ី​ស​មួយ​គ្រឿង​ផង​ដែរ កើត​ឡើង​ នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ដដែលនេះ ស្ថិត​នៅ​បណ្តោយ​មហាវិថី​បណ្ឌិត​ម៉ុងប្ញ​ទ្ធី ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​​កែវ ។

សេចក្តីរាយការណ៍​ចុង​ក្រោយថា គិតនៅត្រឹមវេលាម៉ោង​០៣ និង​២០នាទីរសៀលថ្ងៃដដែលនេះ ភ្លើង​បាន​រលត់​វិញ​អស់ ដោយផ្ទះ​ចំនួន​៤ខ្នងត្រូវ​​ភ្លើងឆេះទាំងស្រុង​, រថយន្ត​១គ្រឿង និងម៉ូតូ​ផងដែរ ។ ករណី​នេះ ត្រូវ​គេដឹងថា ​​ភ្លើងបាន​​​ឆេះ​​ចេញ​ពីផ្ទះ​មួយខ្នង​ មាន​​​​លេខ​69ឆ  ទំហំ​១២គុណ២០ ឈើ​លើ​ថ្ម​ក្រោម​ ​ដែល​មានម្ចាស់​ឈ្មោះ​យី​ សុខុម ភេទ​ប្រុស ដោយ​បាន​ជួលឱ្យ​និស្សិត​ស្នាក់នៅ ។ បន្ទាប់មក ក៏បាន​ឆេះ​រាល​ដល់​៣ខ្នងទៀត​ផងដែរ ។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ស្វែង​រក​ម្ចាស់​ដែល​ជួល​ផ្ទះ​ខាងលើ​នោះហើយ ។

អត្ថបទសរសេរ ដោយ