ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ យន្តហោះ​ធ្លាក់​ចំ​ផ្ទះ​ មនុស្ស​ក្នុង​នោះ​ក្លាយជា​យ៉ាងណា

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា មនុស្ស​២​នាក់​ស្លាប់ ហើយ​២​នាក់​ទៀត​រង​របួស​ក្រោយ​យន្តហោះ​តូច​មួយ​ធ្លាក់​លើ​ផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង​សាន់​ឌី​យេ​ហ្គោ​ភាគ​និរតី​សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ។ ទូរទស្សន៍ CBS NEWS…

សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​ថា មនុស្ស​២​នាក់​ស្លាប់ ហើយ​២​នាក់​ទៀត​រង​របួស​ក្រោយ​យន្តហោះ​តូច​មួយ​ធ្លាក់​លើ​ផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង​សាន់​ឌី​យេ​ហ្គោ​ភាគ​និរតី​សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ។

ទូរទស្សន៍ CBS NEWS រាយការណ៍​ថា យន្តហោះ​ធុន​ស្រាល​១​គ្រឿង​បាន​ធ្លាក់​ចំ​ផ្ទះ​មួយ​នៅ​ក្រុង​សាន់​ឌី​យេ​ហ្គោ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ យោង​តាម​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​ថា ការ​ធ្លាក់​នេះ​បណ្តាល​ឱ្យ​ផ្ទះ​នេះ​ឆេះ ហើយ​មនុស្ស​យ៉ាងតិច​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ។

ក្រោយ​ការ​ហោះ​ចេញ​បន្តិច​ពី​ព្រ​លាន​យន្តហោះ MONTGOMERY FIELD អ្នក​បើក​ប្រកាស​អាសន្ន​ប្រាប់​អ្នកត្រួតពិនិត្យ​អាកាស​ពី​ការ​ខូច​ម៉ាស៊ីន ។ អ្នក​បើក​សាកល្បង​ហោះ​បក​ក្រោយមក​កាន់​ព្រ​លាន​យន្តហោះ​វិញ តែ​ត្រូវ​ចុះ​បន្ទាន់​គឺ​គ្រោង​ចុះ​នៅ​ទីធ្លា​សាលា​មួយ ក៏​ប៉ុន្តែ​មក​ពី​វា​មាន​ល្បឿន​លឿន យន្តហោះ​ទៅ​បុក​ផ្ទះ​មួយ ។

ភ្លើង​បាន​ឆាបឆេះ ហើយ​ពួក​អ្នក​ពន្លត់ភ្លើង​អាច​ពន្លត់​ឈ្នះ​ក្រោយ​ប្រើ​ពេល​កន្លះ​ម៉ោង ។ យោង​តាម​ទិន្នន័យ​ដំបូង​ថា មាន​មនុស្ស​៤​នាក់​ក្នុង​យន្តហោះ​នេះ រួច​នៅ​ក្នុង​ផ្តះ​ពុំ​មាន​មនុស្ស​ឡើយ មាន​តែ​ឆ្កែ​មួយ​ក្បាល​ដែល​ត្រូវ​ងាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ