ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរន្តអគ្គិសនី​កំពុង​ក្លាយជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​បើ​ខ្សែភ្លើង​ធ្លាក់​បែប​នេះ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​មុខ​បុរី​BS អូ​៥ ក្នុងភូមិ​០៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​សន្ធរ​សន្ធៅ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​មុខ​បុរី​BS អូ​៥ ក្នុងភូមិ​០៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​សន្ធរ​សន្ធៅ​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ បើ​ទោះបីជា​អគ្គិភ័យ​នេះ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង នៅ​ប៉ុន្មាន​នាទី​ក្រោយមក ក្រោម​ការ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ៉ាងណា​ក្តី ។

ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា វា​ពុំ​បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទ្រព្យសម្បត្តិ ឬ អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​សំណាក់​ប្រជា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្បែរ​ៗ​បង្គោល​អគ្គិសនី ព្រោះ​បច្ចុប្បន្ន​នេះ បង្គោល​ភ្លើង​នីមួយ​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ​គេ​សង្កេត​ឃើញ​មាន​ខ្សែរ​ភ្លើង​ធ្លាក់​រប៉ាត់រប៉ាយ ស្ទើរ​ដល់​ដី ។ ជាក់ស្តែង​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៧ បើ​យោង​តាម​ប្រភព​អ្នក​ឃើញ​ហេតុការណ៍ បាន​បញ្ជាក់​ថា ការ​ឆ្លង​ចរន្តអគ្គិសនី​នេះ​អាច​មក​ពី​រថយន្ត​ធំ​បើក​ទាក់​ខ្សែរ​ភ្លើង ដែល​បាន​ធ្លាក់​មក​ក្រោម ប៉ុន្តែ​រថយន្ត​ធន់​ធំ​នោះ​ត្រូវ​បាន​គេចខ្លួន​ក្រោយ​មាន​អគ្គិភ័យ ។

ដោយឡែក​យោង​តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ ត្រូវ​រលត់​ទៅ​វិញ​នៅ​ត្រឹមតែ​២០​នាទី​ក្រោយ​កើត​ហេតុតែ​ប៉ុណ្ណោះ​ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាន​ប័ន​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ករណី​នេះ វា​ពុំ​បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ឬ​រង​របួស​មនុស្ស​ណា​ម្នាក់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ