ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ចុះ​ដាំ​បង្គោល​ព្រំដែន​លេខ​៣០១

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក វ៉ា គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ។ ក្នុង​នោះ​មាន លោក…

ខេត្តកំពត ៖ លោក វ៉ា គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ។ ក្នុង​នោះ​មាន លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត និង​លោក មួ​ង នឿ​ន អភិបាលស្រុក​បន្ទាយមាស មាន​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​មាន​នគ​បាល​ការពារ​ព្រំដែន​គោក ទាហាន​ការពារ​ព្រំដែន​គោក ។

កាលពី​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចូលរួម​ដាំ​ប​ង្គោ​ព្រំដែន​លេខ​៣០១ នៅ​ចំណុច​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ។ បន្ទាប់​ពី​ដាំ​បង្គោល​ព្រំដែន​លេខ​៣០១​រួច​មក លោក វ៉ា គឹ​ម​ហុង បាន​ជួប​សំណេះសំណាល​ជាមួយ​នគរបាល​វរ​សេនា​តូច​លេខ​៦០១ ការពារ​ព្រំដែន​គោក ។

លោក​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​មក​ដល់​សព្វ​ថ្ងៃនេះ ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​កាន់តែ​សហការ​គ្នា​ល្អ ។

លោក វ៉ា គឹ​ម​ហុង បាន​ផ្ដាំផ្ញើ​ដល់​កង​នគរបាល​ការពារ​ព្រំដែន និង​អាជ្ញាធរ​ទាំងអស់​បន្ត​ថែរក្សា​បង្គោល​ព្រំដែន​ចាស់​ឲ្យ​បាន​គង់វង្ស ។ លោក​មាន​ប្រសាសន៍​ថា ការ​ដាំ​បង្គោល​ព្រំដែន​ថ្ងៃនេះ ជា​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ។ និង​បាន​បន្តដំណើ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​នៅ​ជិត​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ