ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ម្ហូប​ក្លែម​ចុះ​រាវ​ខ្យង មួយសន្ទុះ​ក្រោយមក​ផ្អើល

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​ស្លាប់ ក្រោយ​ពេល​គាត់​ត្រឡប់​ពី​ផឹកស្រា​ក្នុងភូមិ រួច​ចុះ​រាវ​ខ្យង​ក្នុង​ត្រពាំង​នោះ ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​លង់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​លង់ទឹក​ត្រពាំង​ក្រោយ​ផ្ទះ​ស្លាប់ ក្រោយ​ពេល​គាត់​ត្រឡប់​ពី​ផឹកស្រា​ក្នុងភូមិ រួច​ចុះ​រាវ​ខ្យង​ក្នុង​ត្រពាំង​នោះ ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​បុរស​លង់ទឹក​ស្លាប់ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ​មុត ទិ​ត្យ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។
ព័ត៌មាន​ពី​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរទៅ​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​ក្នុងភូមិ ។ លុះ​ផឹក​ស្រវឹង​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ រួច​ដើរ​ចុះ​ក្នុង​ត្រពាំង​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ដើម្បី​រាវ​ខ្យង​យក​ទៅ​ក្លែម​បន្ត​ទៀត ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​បាត់​យូរ​មិត្តភក្តិ​បាន​មក​តាម​រក រួច​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ លង់​ស្លាប់​ក្នុង​ទឹក​ត្រពាំង​បាត់​ទៅ​ហើយ ។

ក្រោយ​ប្រទះ​ឃើញ​សព​មិត្តភក្តិ​ក្រុម​គ្រួ​សារបាន​ចុះ​ស្រង់​សព​ចេញពី​ទឹក រួច​ទាក់ទង​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព​ឃើញ​ថា មិន​ពាក់ព័ន្ធ​បទល្មើស ទើប​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ