ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតអី? ១០០​នាក់កំពុង​​ដួល​​សន្លប់​បន្ត​គ្នា​នេះ​

6 ឆ្នាំ មុន
  • តាកែវ

ខេត្ត​​តាកែវ​ ៖ សេចក្ដីរាយការណ៍បឋមឱ្យដឹងថា ​នៅមុននេះបន្តិចនាថ្ងៃទី​០៦ ធ្នូ នេះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់​ដេរ​​​សំលៀក​បំពាក់យីហោ «ជេឌី &តូយូស៊ីម៉ា ខូអិលធីឌី»…

ខេត្ត​​តាកែវ​ ៖ សេចក្ដីរាយការណ៍បឋមឱ្យដឹងថា ​នៅមុននេះបន្តិចនាថ្ងៃទី​០៦ ធ្នូ នេះ មាន​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់​ដេរ​​​សំលៀក​បំពាក់យីហោ «ជេឌី &តូយូស៊ីម៉ា ខូអិលធីឌី» ​បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​រហូត​ដល់​ជាង​១០០​នាក់​ហើយ ស្ថិតនៅ​ក្នុង ឃុំ​ពត់.​ស ស្រុក​បាទី  ។

សេចក្តីរាយការណ៍បន្តថា ការដួល​សន្លប់​នេះ ត្រូវ​បានសង្ស័យ​ថា អាចបណ្តាល​មកពី​​​ពុល​ក្លិន​នៅ​ក្នុង​រោង​ចក្រនោះតែម្តង ​។ នេះ​បើ​យើង​តាម​ការ​បញ្ជាក់​ពី​លោក ង៉ា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​ ។

​បច្ចុប្បន្ន ​កម្មករ​រងគ្រោះខាងលើ កំពុង​ត្រូវបាន​​បញ្ជូន​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ ។

 

អត្ថបទសរសេរ ដោយ