ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហ៊ុន សែន ប្រកាស​ទទួលយក​ជនជាតិ​ខ្មែរ​ទាំងអស់ បើ​អា​មេ​រិ​ក​បណ្តេញចេញ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ទទួលប​យក​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​សហរដ្ឋអាមេរិក​អាច​បណ្តេញចេញ ព្រោះ​សម្តេច​បាន​ទទួល​ព័ត៌មាន​ថា ប្រទេស​មហាអំណាច​មួយ​នេះ មាន​គម្រោង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​អា​មេ​រិ​ក​ក្រោយ​ឆ្នាំ​១៩៩៤…

រាជធានី​ភ្នំពេញ ​៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ទទួលប​យក​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​សហរដ្ឋអាមេរិក​អាច​បណ្តេញចេញ ព្រោះ​សម្តេច​បាន​ទទួល​ព័ត៌មាន​ថា ប្រទេស​មហាអំណាច​មួយ​នេះ មាន​គម្រោង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​អា​មេ​រិ​ក​ក្រោយ​ឆ្នាំ​១៩៩៤ រួម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​អា​មេ​រិ​ក​ផង​ដែរ​។​

​សម្តេច​តេ​ជោ​បាន​លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការិនី​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​អូរ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​គិតគូរ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​អាច​រង​គ្រោះ យើង​ត្រូវ​តែ​ត្រៀមខ្លួន​ទទួលយក​ពួក​គេ​។ បើ​យើង​បណ្តែតបណ្តោយ​បងប្អូន​ខ្មែរ​យើង​អាច​នឹង​បញ្ជូន​ទៅ​ប្រទេស​នេះ ទៅ​ប្រទេស​នោះ​»​។

​ដើម្បី​ធានា​ថា​ ពលរដ្ឋ​ខ្មែរ​ទាំងនោះ មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កោះដាច់​ស្រយាល​ណា​មួយ​ដែល​ពិបាក​រស់នៅ សម្តេច​បានឱ្យ​ក្រសួង​ម​មហាផ្ទៃ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក បញ្ជូន​មក​កម្ពុជា​។ ជាមួយ​គ្នា​នេះ សម្តេច​បាន​លើក​ឡើង​ថា ​លទ្ធភាព​កម្ពុជា​អាច​ត្រឹម ទទួល​​ពួក​គេ​នៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​តែ​ប៉ុណ្ណោះ ហេតុនេះ​បើ​សហរដ្ឋអាមេរិក​ចង់​ប​ញ្ជូ​ន​ពួក​គេ​មក ​សហរដ្ឋអាមេរិក​ត្រូវ​ធានា​បញ្ជូន​មក​ដល់​កម្ពុជា​ និង​ផ្តល់​ប្រាក់​ឱ្យ​ពួក​សម្រាប់​ផ្គត់ផ្គង់​ការ​រស់នៅ​មួយ​​​រយៈពេល​មក​ដល់​កម្ពុជា​។​

​សូម​ជម្រាប​ថា ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​សហរដ្ឋអាមេរិក​ស្ដី​ពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈ​ពេល​​ជិត​១៥​ឆ្នាំ​មកនេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ប្រមាណ​៦០០​នាក់ ដែល​ជាប់ពិរុទ្ធ​នៅ​​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ