ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ រំភើប​ស្រក់​ទឹក​ភ្នែក​ពេល​ដឹងដំណឹង​នេះ ក្រោយ​ខកចិត្ត​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ​គង់ ច័ន្ទ​ស្រី​មុំ​ និង​លោក ​គឹ​ម សីហា បាន​រៀប​ការ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ​គង់ ច័ន្ទ​ស្រី​មុំ​ និង​លោក ​គឹ​ម សីហា បាន​រៀប​ការ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​មក​ហើយ ។ អ្នក​ទាំង​២​ចង់បាន​កូន​ខ្លាំង​ណាស់ ប៉ុន្តែ​ទើបតែ​បាន​សម​តាម​បំណង​នា​ពេល​នេះ ។

តារា​សម្តែង​ គង់ ច័ន្ទ​ស្រី​មុំ ធ្លាប់​ពពោះ​ម្តង​មក​ហើយ ប៉ុន្តែ​អកុសល​បាន​រលូត​ចេញ​ធ្វើ​ឱ្យ​នាង និង​សា្វ​មី សោកស្តាយ​យ៉ាង​ខ្លាំង ។ នៅ​ពេល​បាន​ដំណឹង​ល្អ​ថា ​ភរិយា​មាន​ផ្ទៃពោះ​នា​ពេល​នេះ លោក​សីហា​ យកចិត្តទុកដាក់​នាំ​ភរិយា​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ ដើម្បី​ថែរក្សា​កូន​ឱ្យ​បាន​គង់វង្ស ។

ដោយ​ក្តី​អំណរ​លោក​ គឹ​ម សីហា សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា «​សួរ​ខ្លួនឯង​ថា ​មាន​អាម្ម​ណ៍​ម៉េច​ដែរ​ នៅ​ពេល​ព្រឹក​ឡើង​ភ្ញាក់​ពី​គេង ប្រពន្ធ​ចេញ​ពី​បន្ទប់ទឹក​ហើយ​យំ ! គាត់​ប្រាប់​ថា បង! ​យើង​មាន​ហើយ ។ ក្នុង​ចិត្ត​ត្រេកអរ​ជា​ខ្លាំង អត់​គិត​អី​ច្រើន នាំ​គ្នា​ទៅ​ពេទ្យ​​អូន ដើម្បី​ឲ្យ​ច្បាស់ និង​បាន​ត្រៀមខ្លួន ។ លទ្ធផល​បញ្ជាក់​ថា​មាន​ផ្ទៃពោះ​៦​ស​ប្តា​ហ៍​៣​ថ្ងៃ​ហើយ » ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៧ អ្នក​នាង ​គង់ ចាន់​ស្រី​មុំ ក្នុង​ឈុត​គេង​បាន​បង្ហាញ​រូប​ភាព​នៃ​អាការ​ចាញ់កូន​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ