ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង លូ យូស៊ីន បញ្ចេញ​គល់​សុដន់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រឹត្តិការណ៍​សប្បុរស​ធម៌

11 ឆ្នាំ មុន

វត្ត​មាន​របស់​តា​រាភាព​យន្ត​ លូ យូស៊ីន ក្នុង​ព្រឹត្តិការណ៍​សប្បុរស​ធម៌​មួយ​ដែល​រៀប​ចំ​ដោយ​ទស្សនាវដ្តី​បង្ហាញ​ម៉ូដ​ កាល​ពី​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ ២០១២ នៅ​ទី​ក្រុង​ប៉េកាំង បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ ក៏​ដូច​ជា​ប្រិយមិត្ត​ដែល​គាំ​ទ្រ​នាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​​ម៉ូដ​សម្លៀក​បំពាក់​​របស់​នាង ជា​ពិសេស​​ការ​បញ្ចេញ​គល់​សុដន់​ទាំង​គូ​របស់​នាងតែ​ម្តង ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ទំព័រ​ឆាយណា​ប៊ឺស ចេញ​ផ្សារ​ថ្ងៃ​ទី​២៨ តុលា កន្លង​មក។

ប្រភព​បន្ត​ថា តា​រា​ភាព​យន្ត​មាន​វ័យ​២៣​ឆ្នាំ ដែលគេ​ស្គាល់​ថា​ជា​តួ​អង្គនាង Gorolo Ming Yu ក្នុង​ខ្សែភាព​យន្ត​ភាគ​បុរាណចិន រឿង «Startling by Each Step» ដែល​​​ពេញ​និយម ចាក់​ផ្សាយតាម​​​បណ្តាញ​ទូរទស្សន៍​ចិន​ក្នុង​ឆ្នាំ​២០១១​រូប​នេះ ​កំពុង​ក្លាយ​ជា​មុខ​ព្រួញ​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធើរ​ណេត​ចិន​ទៅ​លើ​​ការ​ស្លៀក​ពាក់​បញ្ចេញ​គល់​សុដន់​បែបនេះ ។ ពួក​គេ​បាន​រិះ​គន់​ថា នាង​លូ​ យូ​ស៊ីន ស្លៀក​រ៉ូប​រឹប​សុដន់​​ឡើង​មើល​​​ឃើញ​សសៃ​ឈាម​ ។ ប៉ុន្តែ​នាង​បដិសេធ​ដោយ​និយាយ​ថា នេះ​ជា​ការ​កែ​ច្នៃ​តាមកុំ​ព្យូទ័​រ​ប៉ុណ្ណោះ​ទេ ។

នាង លូ យូ​ស៊ីន កើត​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៨៨ នៅទី​ក្រុង​ ហៀង​យ៉ាង ខេត្ត​យូណាន​ ប្រទេស​ចិន ។ ក្រៅពី​អាជីព​ជា​តា​រា​ភាព​យន្ត​ នាង​គឺ​ជា​តា​រា​ម៉ូដែល​​ផង​ដែរ ៕