ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កូរ៉េ​ខាងជើង ៖ អា​មេ​រិ​ក​គាបសង្កត់ ​តែ​រុ​ស្ស៊ី​បរិហារ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ជា​ថ្មី​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ពី​ការ​គាបសង្កត់​របស់​ខ្លួន​លើ​ប្រទេស​ចិន ដើម្បី​ឱ្យ​ចិន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេងកាត​ដល់​កូរ៉េ​ខាងជើង ក្រោយ​ពី​ប្រទេស​នេះ​បាញ់​សាក​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី ក៏​ប៉ុន្តែ​រុ​ស្ស៊ី​បាន​បរិហារ​ពី​ការ​បង្ក​ហេតុ​​នានា​របស់​អា​មេ​រិ​ក​សំដៅ​ឱ្យ​លោក​គី​ម ជុង​អ៊ុ​ន ខឹង​ច្រឡោត…

ប្រទេស​កូរ៉េ​ខាងជើង ៖ សហរដ្ឋ​អា​មេ​រិ​ក​អះអាង​ជា​ថ្មី​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ពី​ការ​គាបសង្កត់​របស់​ខ្លួន​លើ​ប្រទេស​ចិន ដើម្បី​ឱ្យ​ចិន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេងកាត​ដល់​កូរ៉េ​ខាងជើង ក្រោយ​ពី​ប្រទេស​នេះ​បាញ់​សាក​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី ក៏​ប៉ុន្តែ​រុ​ស្ស៊ី​បាន​បរិហារ​ពី​ការ​បង្ក​ហេតុ​​នានា​របស់​អា​មេ​រិ​ក​សំដៅ​ឱ្យ​លោក​គី​ម ជុង​អ៊ុ​ន ខឹង​ច្រឡោត ។

ក្រោយ​ការ​អំពាវនាវ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​របស់​លោកស្រី NIKKI HALEY នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក REX TILLERSON ថ្លែង​ថា ខ្ញុំ​យល់​ថា ចិន​បាន​ធ្វើ​អ្វី​ៗ​ច្រើន​រួច​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​យល់​ឃើញ​ដែរ​ថា ចិន​អាច​ធ្វើ​អ្វី​ច្រើន​ទៀត​ជាមួយ​ប្រេងកាត ។ យើង​ពិតជា​ស្នើ​ដល់​ចិន​ឱ្យ​កាត់​ផ្តាច់​ថែម​ទៀត​ការ​ផ្តល់​ប្រេង ។

លោក​ថា ផ្តាច់​ការ​ផ្គត់ផ្គង់​ប្រេង​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដែល​អាច​ទីបំផុត​នាំ​កូរ៉េ
ខាងជើង​មក​កាន់​តុ​ចរចា ។

ដូច​ក្រោយ​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ឬ​នុយក្លេអ៊ែរ​មួយ​លើក​ៗ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែរ ក្រោយ​ការ​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដែល​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា មី​ស៊ី​ល​នេះ​អាច​វាយ​ប្រហារ​គ្រប់កន្លែង​នៃ​ដែនដី​អា​េ​ម​រិ​ក រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ។ ទោះបី​យ៉ាងណា លោក REX TILLERSON នៅ​តែ​អះអាង​ថា ការ​ជ្រើសរើស​ខាង​ការទូត​នៅ​តែ​ស្ថិត​លើ​តុ​សម្រាប់​ពេល​នេះ ប៉ុន្តែ​លោកស្រី NIKKI HALEY គំរាម​កម្ទេច​កូរ៉េ​ខាងជើង​ទាំងស្រុង​ក្នុង​ករណី​មាន​សង្គ្រាម ។

ការ​អំពាវនាវ​របស់​អា​មេ​រិ​ក​ឱ្យ​មានទណ្ឌ​កម្ម​ថ្មី​ៗ ដើម្បី​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​ឯកោ​ថែម​ទៀត​ត្រូវ​បាន​ក្រុង​មូ​ស្គូ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ក្រុង​ប៉េ​កាំ​ង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ទាមទារ​ឱ្យ​ចិន​ផ្តាច់​ទាំងស្រុង​ការ​ផ្តល់​ប្រេង​ដល់ក្រុង​ព្យុ​ង​យ៉ាង​ដែល​អាច​នាំ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ប្រទេស​ជិតខាង​នោះ រួច​នឹង​ញ៉ាំង​ឱ្យ​មានការ​រត់​ភៀសខ្លួន​យ៉ាង​គំហុក​ចូល​ប្រទេស​ចិន​រហូត​ដល់​អាច​មាន​អន្តរាគមន៍​យោធា​អា​មេ​រិ​ក​នៅ​ព្រំដែន​ចិន​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ