ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា អាច​វាយប្រហារ​ទ្វីប​អា​មេ​រិ​ក​ទាំងមូល​បាន​ហើយ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ប្រទេស​របស់​លោក​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញ​សិទ្ធិ ក្រោយ​ការ​សាកល្បង​ប្រកប​ដោយ​​ជោគជ័យ​មី​ស៊ី​ល​ប្រភេទ​ថ្មី​មួយ​ដែល​អាច​វាយប្រហារ​ទីណា​ក៏​បាន​លើ​ទ្វីប​អា​មេ​រិក…

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ប្រទេស​របស់​លោក​ក្លាយជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញ​សិទ្ធិ ក្រោយ​ការ​សាកល្បង​ប្រកប​ដោយ​​ជោគជ័យ​មី​ស៊ី​ល​ប្រភេទ​ថ្មី​មួយ​ដែល​អាច​វាយប្រហារ​ទីណា​ក៏​បាន​លើ​ទ្វីប​អា​មេ​រិក ។

ការ​បាញ់​សាក​មី​ស៊ី​ល​រំលង​ទ្វីប​ថ្មី​របស់​កូរ៉េ​ខាងជើង​នេះ​ជា​ការ​ផ្គើន​ថ្មី​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​អះអាង​ថា ការ​អភិវឌ្ឍន៍​សមត្ថភាព​បែប​នេះ​នឹង​ទៅ​ពុំ​រួច​ឡើយ ។

ពិធី​ការិនី​ទូរទស្សន៍​កូរ៉េ​ខាងជើង លោកស្រី RI CHUN HEE បាន​ប្រកាស​ជា​ផ្លូវការ​ពី​ជោគ​ជ័យ​នៃ​ការ​បាញ់​សាក​មី​ស៊ី​ល​នេះ ។ លោកស្រី​និយាយ​ថា លោក​គី​ម ជុង​អ៊ុ​ន ប្រកាស​​ដោយ​មោទនភាព​ថា ទីបំផុត​យើង​សម្រេច​បាន ហើយ​មហា​បុព្វហេតុ​ជា​ប្រវត្តិ​សាស្ត្រ​របស់​យើង​គឺ​បង្ហើយ​ដល់​ការ​បង្កើត​កងកម្លាំង​នុយក្លេអ៊ែរ​របស់​រដ្ឋ ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដ៏​ខ្លាំងក្លា​មួយ ។ មហា​ជ័យជម្នះ​នៃ​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM ធុន HWASONG-15 ជា​ជ័យជម្នះ​មួយ​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន ដែល​មហា​វី​រៈ​ប្រជាជន​កូរ៉េ​ខាងជើង​ដណ្តើម​បាន ។

សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​និយាយ​ពី​អាវុធ​ដែល​ទំនើប​បំផុត​មក​ទល់​ពេល​នេះ ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA និយាយ​ថា ប្រព័ន្ធ​អាវុធ ICBM HWASONG-15 គឺជា​មី​ស៊ី​ល​រំលង​ទ្វីប​មួយ​បំពាក់​ដោយ​ក្បាល​គ្រាប់​យ៉ាង​ធំ​មួយ​អាច​វាយប្រហារ​ទ្វីប​អា​មេ​រិ​ក​ទាំង
មូល ។

យោង​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា មី​ស៊ី​ល​ថ្មី​នេះ​រត់​ដល់​កម្ពស់​៤.៤៧៥​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​ចម្ងាយ​៩៥០​គីឡូម៉ែត្រ ពី​ទីតាំង​បាញ់​ចេញ ។

អ្នកឯកទេស​លោក​ខាងលិច​ម្នាក់​យល់​ថា នេះ​ជា​ចម្ងាយ​រត់​បញ្ឈរ​តែ​ចម្ងាយ​រត់​ពិត​ប្រាកដ​របស់​វា​អាច​ដល់​ចម្ងាយ​១៣.០០០​គីឡូម៉ែត្រ ជា​ចម្ងាយ​ឆ្ងាយ​បំផុត​អាច​បាញ់​ដល់ទី​ក្រុង​សំខាន់​ៗ​របស់​សហរដ្ឋ​អា​មេរិ​ក ។

វា​ជា​ការ​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប ICBM លើក​ទី​៣​របស់​កូរ៉េ​ខាងជើង ដែល​អ្នក​ជំនាញការ​ខាង​ត្រួតពិនិត្យ​គ្រឿង​សព្វាវុធ លោក DAVID WRIGHT យល់​ថា មី​ស៊ី​ល​បែប​នេះ​អាច​បាញ់​ដល់​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន និង​គ្រប់​ផ្នែក​នៃ​ដែនដី​សហរដ្ឋ​អា​មេ​រិ​ក ។

ចំណែក​លោក JEFFREY LEWIS អ្នកឯកទេស​នៃ​វិទ្យាសាស្ត្រ​សិក្សា​យុទ្ធសាស្ត្រ​មួយ
និយាយ​ថា គេ​មិន​ចូល​ចិត្ត​បែប​នេះ​ឡើយ ក៏​ប៉ុន្តែ​គេ​ត្រូវ​រៀន​រស់នៅ​ជាមួយ​សមត្ថភាព​របស់​កូរ៉េ​ខាងជើង ដែល​អាច​វាយប្រហារ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​អាវុធ​នុយក្លេអ៊ែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ