ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះពាល់​ដល់​សេដ្ឋកិច្ច

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ បណ្តាញ​ការពារ​ឧបទ្ទវហេតុ​បាន​ឲ្យ​ដឹង​ថា អត្រា​អ្នក​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ខ្ពស់​ក្នុង​ប្រទេស​ថៃ កំពុង​តែ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​ជាតិ ដោយ​មាន​មនុស្ស​ប្រមាណ​៦១​នាក់​ជា​មធ្យម​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ។ នាយក​បណ្តាញ លោក Phrommin…

ទីក្រុង​បាងកក ៖ បណ្តាញ​ការពារ​ឧបទ្ទវហេតុ​បាន​ឲ្យ​ដឹង​ថា អត្រា​អ្នក​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ខ្ពស់​ក្នុង​ប្រទេស​ថៃ កំពុង​តែ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​ជាតិ ដោយ​មាន​មនុស្ស​ប្រមាណ​៦១​នាក់​ជា​មធ្យម​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ។

នាយក​បណ្តាញ លោក Phrommin Kanthiya បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទិន្នន័យ​ខាងលើ​បាន​ទាញ​ចេញពី​មនុស្ស​ចំនួន​២២.៣៥៦​នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៦ កន្លង​មក ។

លើស​ពី​នេះ មាន​មនុស្ស​ជាង​៥​ពាន់​នាក់​បាន​ក្លាយជា​ជន​ពិការ ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​ថ្មី​ៗ​នេះ ។ នាយក​បណ្តាញ​បន្ត​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​បាត់​បង់​ថវិកា​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ វា​កើត​មាន​ឡើង ខណៈ​រដ្ឋាភិបាល​ពិបាក​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ខេត្ត Nan ជាមួយ​ក្រុម​ដទៃ​ទៀត​ដែល​ធ្វើ​យុទ្ធនាការ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ លោក Phrommin បាន​លើក​ឡើង​ថា រដ្ឋា​ភិបាល និង​វិស័យ​ឯកជន​មិន​អាច​កាត់​បន្ថយ​អត្រា​នេះ​បាន​ដោយ​គ្មាន​ជំនួយ​ទេ ហើយ​សហគមន៍​ក្នុងស្រុក​ក៏​ត្រូវ​តែ​ធ្វើ​យុទ្ធនាការ​ដែរ ។ សហគមន៍​មាន​សារសំខាន់​ណាស់ ព្រោះ​ពួក​គេ​នៅ​ជិត​បញ្ហា មិន​ថា​វា​ជា​បញ្ហា​អ្វី​ទេ ។

ជំនួយការ​អភិបាលខេត្ត Phiphat Prachankhet បាន​និយាយ​ថា ខណៈ​រដ្ឋាភិបាល​អាច​អភិវឌ្ឍន៍​ផ្លូវ​ឲ្យ​ប្រសើរ​ឡើង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​ក្នុង​តំបន់ ក៏​ត្រូវ​តែ​យល់​ដឹង​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។ វា​ជា​ចំណុច​ដ៏​សំខាន់ ដើម្បី​ចៀស​វាង​​កើត​មាន​គ្រោះថ្នាក់​ក្នុង​ពេល​បើកបរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ