ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ អរគុណ​ជនរួមជាតិ និង​បងប្អូន​អតីត​គណបក្ស CNRP

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា នេះ​…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា នេះ​ បាន​សរសេរ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច បង្ហាញ​ការ «អរគុណ​» ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​អរគុណ​បងប្អូន​មក​ពី​គណបក្ស​នានា ជា​ពិសេស​មក​ពី​អតីត​គណបក្ស CNRP ។

​សម្តេច​តេ​ជោ​បន្ថែម​ថា គ្រប់​ៗ​គ្នា​ដែល​បាន​មក​ដល់​កម្ពុជា​ គឺ​បានឃើញ​កម្ពុជា​ពិត​ប្រាកដ «​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព រីក​ចម្រើន ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត និង​​ប្រកប​រកស៊ី​ទទួលទាន​បាន​គ្រប់​ទីកន្លែង ហើយ​ជា​ពិសេស គឺ​កូនក្មួយ​ចៅ​ៗ​សិស្សានុ​សិស្ស​មានឱកាស​បាន​សិក្សា​រៀនសូត្រ​ចាប់តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​»​។​

​សម្តេច​បាន​បន្ថែម​ថា សុខ​សន្តិភាព គឺ​បាន​និង​កំពុង​ទាក់ទាញ​វិនិយោគទុន​បរទេស​ជា​ច្រើន​មក​កម្ពុជា​។ ស្ថេ​រ​ភាព​នយោបាយ និង​សង្គម ព្រម​ជាមួយនឹង​ភាពរ​ស់រាយ​រាក់ទាក់​របស់​កម្ពុជា គឺ​បាន​ទាក់ទាញ​ទេសចរ​ជាង ៥​លាន​នាក់ ​មក​កំសាន្ត​នៅ​ប្រទេស​យើង ដែល​​នាំ​មក​ប្រាក់​ចំណូល​យ៉ាង​ស​ន្ឋឹ​កស​ន្ឋា​ប់​។ ការ​រីក​ចម្រើន​ទាំង​អស់នេះ គឺ​បាន​មក​ពី​ការ​​ចូលរួម​របស់​បងប្អូន​ជនរួមជាតិ​ទាំងអស់​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ៖ «​អរគុណ​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ដែល​បាន​ចូល​រួម​​ថែរក្សា​សន្តិភាព និង​អរគុណ​បងប្អូន​មក​ពី​គណបក្ស​នានា ជា​ពិសេស​មក​ពី​អតីត​គណ​​បក្ស CNRP ដែល​បាន​សម្រេចចិត្ត​ចូល​រួមរស់​បម្រើ​ប្រទេស​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន ដើម្បី​យើង​មានឱកាស​ជំរុញ​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​ឆាប់​​រីក​ចម្រើន​រុងរឿង​លឿន​ទៅ​មុខ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ