ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បាន​ដាក់​បង្ហាញ​ម៉ាស៊ីនត្រជាក់​ប្រភេទ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការ​ណ៍ IFA

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន LG អេ​ឡិច​ត្រូ​និ​ច​បាន​ដាក់​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ប្រភេទ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការ​ណ៍ IFA 2016 អម​ជាមួយ​និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​របស់ LG ដែល​ផ្តល់​ឱ្យ​នូវ​ការ​សន្សំ​សំចៃ​ថាមពល​ខ្ពស់ ត្រជាក់​បាន​ឆាប់រហ័ស​ជាង​មុន…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន LG អេ​ឡិច​ត្រូ​និ​ច​បាន​ដាក់​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ប្រភេទ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការ​ណ៍ IFA 2016 អម​ជាមួយ​និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​របស់ LG ដែល​ផ្តល់​ឱ្យ​នូវ​ការ​សន្សំ​សំចៃ​ថាមពល​ខ្ពស់ ត្រជាក់​បាន​ឆាប់រហ័ស​ជាង​មុន ជាមួយ​បច្ចេកវិទ្យា Dual cool និង​គុណភាព​ល្អ​។

LG’s DUALCOOL គឺជា​បច្ចេកវិទ្យា​ដំបូង​បង្អស់​របស់​ម៉ាស៊ីនត្រជាក់ LG ដែល​ប្រើប្រាស់​នូវ​​បច្ចេកវិទ្យា Dual Inverter Compressor™ ក្នុង​ការ​ជួយ​សន្សំ​សំចៃ​ភ្លើង ដោយ​គ្មាន​ការ​ប៉ះពាល់​ដល់​ភាព​ត្រជាក់​។ LG’s DUALCOOL ត្រូវ​បាន​បញ្ជាក់​ការ​ទទួលស្គាល់​ដោយ​​អង្ក​ការ TÜV Rheinland ទៅ​លើ Dual Inverter Compressor ដែល​ជួយ​ឱ្យ DUALCOOL ប្រើប្រាស់​ភ្លើង​តិច​ជាង ៧០% និង​បន្ថែម​ការ​ភាព​ត្រជាក់​លើស​ពីរ ៤០% បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ាស៊ីនត្រជាក់​ប្រភេទ​គ្មាន Inverter​។ លើស​ពី​នេះ​ទៀត​ បច្ចេក​វិទ្យា compressor ក៏​អនុញ្ញាត្តិ​ឱ្យ Dualcool អាច​ដំណើ​ការ​បាន​យ៉ាង​ស្ងាត់ និង​គ្មាន​សម្លេង​រំខាន ដែល​សាកស​ម្យ​ទៅ​និង​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​។​

​លោក Jo Seong-jin ប្រធាន​ក្រុមហ៊ុន LG Electronics and Home Appliances & Air Solution មាន​ប្រសា​ស​ន៍​ថា​៖ «​ស្ទា​យ​ថ្មី​របស់​ម៉ាស៊ីនត្រជាក់​យើង​មាន​ថាមពល​ខ្លាំង​ក្នុង​បញ្ចេញ​នៅ​ភាព​ត្រជាក់ ការ​ធ្វើការ​បាន​ប្រសើរ​ជាង​មុន និង​អាច​បង្កើត​បរិយាកាស​យ៉ាង​ប្រសើរ​ខុស​ពី​ម៉ាស៊ីនត្រជាក់​ដែល​យើង​បាន​ណែនាំ​កន្លង​មក​»​។​

​អតិថិជន​ទាំងអស់​អាច​មក​ទស្សនាការ​ដាក់​តាំង​ផលិតផល​ស៊េរី​ថ្មី​ទាំងនេះ​ដែល​មាន​ស្រាប់​នៅ​គ្រប់​សាខា LG Brand Shop ទាំងអស់​។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​​ទំនាក់​ទំនង​​មក​កាន់​លេខ 023 222 699

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ