ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ធ្វើ​បាប​ណាស់​មើល​ចុះ ​គាត់​អាយុ​30​ឆ្នាំ​ហើយតែ​កម្ពស់​វិញ ហ៊ឺកំសត់ម៉្លេះ!

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ខ្សែជីវិត​ម្តាយ និង​កូន​មួយគូ​នៅ​​ប្រទេស​ចិន​បាន​រស់នៅ​យ៉ាង​ត្រដាបត្រដួស ព្រោះ​ម្តាយ​ត្រូវ​ថែទាំ​កូនប្រុស​ដែល​រាង​កាយ​ឈប់​លូត​លាត់​តាំងពី​អាយុ​២​ឆ្នាំ ។ បច្ចុប្បន្ន​គេ​មាន​អាយុ​៣០​ឆ្នាំ​នៅ​តែ​ត្រូវការ​ការ​ថែទាំ​យ៉ាង​ដិត​ដល់ ព្រោះ​ការ​មិន​រីក​លូតលាស់​បាន​កើតឡើង​ទាំង​លើ​រាង​កាយ និង​សតិបញ្ញា ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ខ្សែជីវិត​ម្តាយ និង​កូន​មួយគូ​នៅ​​ប្រទេស​ចិន​បាន​រស់នៅ​យ៉ាង​ត្រដាបត្រដួស ព្រោះ​ម្តាយ​ត្រូវ​ថែទាំ​កូនប្រុស​ដែល​រាង​កាយ​ឈប់​លូត​លាត់​តាំងពី​អាយុ​២​ឆ្នាំ ។ បច្ចុប្បន្ន​គេ​មាន​អាយុ​៣០​ឆ្នាំ​នៅ​តែ​ត្រូវការ​ការ​ថែទាំ​យ៉ាង​ដិត​ដល់ ព្រោះ​ការ​មិន​រីក​លូតលាស់​បាន​កើតឡើង​ទាំង​លើ​រាង​កាយ និង​សតិបញ្ញា ។

២​នាក់​ម្តាយកូន​នោះ​រស់នៅ​ទី​ជនបទ​ក្នុងភូមិ​វ៉ាង​ហ្វា​ន ស្រុក​យ៉េ​ស៊ី ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ប្រទេស ។ អ្នកស្រី​ជា​ម្តាយ​ឈ្មោះ​ឈូ សៀវ​ភីង អាយុ​៥២​ឆ្នាំ បញ្ជាក់​ប្រាប់​ទូរទស្សន៍ «CCTV » របស់​ចិន ថា ​កូនប្រុស​របស់​គាត់​ឈ្មោះ​វ៉ាង ធៀន​ហ្វា​ង ឈប់​រីក​លូតលាស់​តាំងពី​អាយុ​ពី​២​ទៅ​៣​ឆ្នាំ កម្ពស់​ត្រឹមតែ​៨០​សង្ទីម៉ែត្រប៉ុណ្ណោះ គាត់​មិនដឹង​ថា​ហេតុ​អី​បានជា​ដូច្នេះ​ទេ ។ ការ​ដែល​កូន​រស់នៅ​បាន​រហូត​ដល់​សព្វថ្ងៃ​គ្រូពេទ្យ​បញ្ជាក់​ថា​គឺជា​រឿង​អច្ឆរិយ​មួ​​យ​របស់​គេ​។ កូន​ដែល​មាន​លក្ខណៈ​បែប​នេះ ម្តាយ​ខ្លះ​អាច​យក​ទៅ​ទុក​​ឲ្យ​រស់នៅ​វត្ត ប៉ុន្តែ​គាត់​មិន​ធ្លាប់​គិត​បែប​នេះ​ឡើយ ក្តី​ប្រាថ្នា​ដ៏​ធំ​របស់​គាត់ គឺ​ចង់​ឮ​កូន​ហៅ​ថា​ម្តាយ​មួយ​ម៉ាត់ ខណៈ​បច្ចុប្បន្ន​គេ​មិន​អាច​និយាយ​បាន​ទេ ។

អ្នកស្រី​ឈូ បញ្ជាក់​ថា គាត់​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​រើស​ស្លឹក​តែ​នៅ​លើ​កំពូលភ្នំ និង​ស៊ីឈ្នួល​បោកគក់​សម្លៀក​បំពាក់​នៅ​ទីប្រជុំជន ។ នៅ​ពេល​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ទីក្រុង​​គាត់​ពឹង​អ្នក​ជិតខាង​ឱ្យ​ជួយ​មើលថែ​ទាំ​កូនប្រុស ។ អ្នកស្រី​ជា​ម្តាយ​និយាយ​ថា «​ខ្ញុំ​នឹង​ថែទាំ​កូន​ជា​រៀង​រហូត និង​ចង់ឱ្យ​គេ​មាន​អាយុ​វែង ហើយ​ស្បែក​របស់​គេ​ចាប់ផ្តើម​ប្រេះ​​នៅ​រដូវរងា ។ អ្វី​ដែល​ខ្ញុំ​មាន​ក្តី​សង្ឃឹម គឺ​ចង់ឱ្យ​គេ​មាន​អាយុ​វែង ខ្ញុំ​មិន​ចង់​ឃើញ​គេ​ស្លាប់​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ