ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចាត់​ទុក​កូរ៉េ​ខាងជើង​ជា​រដ្ឋ​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា សហរដ្ឋ​អា​មេរិ​ក​សម្រេច​បញ្ចូល​ជា​ថ្មី​ប្រទេស​កូរ៉េ​ខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​នៃ​បណ្តា​រដ្ឋ​ដែល​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម ដើម្បី​បង្កើន​ការ​គាបសង្កត់​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។…

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា សហរដ្ឋ​អា​មេរិ​ក​សម្រេច​បញ្ចូល​ជា​ថ្មី​ប្រទេស​កូរ៉េ​ខាងជើង​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​នៃ​បណ្តា​រដ្ឋ​ដែល​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម ដើម្បី​បង្កើន​ការ​គាបសង្កត់​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ។

នេះ​ជា​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​កើនឡើង​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ។ លោក​ត្រាំ បន្ត​ថា បន្ថែម​លើ​ការ​គំរាមកំហែង​ពិភពលោក​ដោយ​អាវុធ​នុយក្លេអ៊ែរ កូរ៉េ​ខាងជើង​បាន​ជួយ​ទ្រទ្រង់​ផ្ទួន​ៗ​ដល់​បណ្តា​អំពើ​ភេរវកម្ម​អន្តរជាតិ ក្នុង​នោះ​រួម​មានការ​ធ្វើឃាត​មនុស្ស​នៅ​ដែនដី​បរទេស​ជាដើម ។ លោក​ក៏​រំលឹក​ដែរ​ពី​ករណី​និស្សិត​អា​មេ​រិ​ក​យុវជន OTTO WARMBIER ដែល​ក្រុង​ព្យុ​ង​យ៉ាង​ឃុំឃាំង ហើយ​ស្លាប់​កាលពី​ខែមិថុនា ក្រោយ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុង​សភាព​សន្លប់​មិនដឹង​ខ្លួន ។

ហេតុផល​សំខាន់​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់​ៗ​នៃ​ការ​សម្រេច​បែប​នេះ​គឺ​ការ​សម្លាប់​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ដោយសារ​ធាតុគីមី​ពុល​យ៉ាង​សាហាវ​បំផុត​មួយ​កាលពី​ខែកុម្ភៈ​នៅ​ម៉ា​ឡេ​ស៊ី សង្ស័យ​ជា​អំពើ​នៃ​របប​កូរ៉េ​ខាងជើង ។

ដូច្នេះ​របប​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​ចូល​ក្នុង​បញ្ជីខ្មៅ​នេះ​ជាមួយ​អ៊ីរ៉​ង់ និង​ស៊ី​រី ជា​គូសត្រូវ
សំខាន់​២​ទៀត​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ខណៈ​ប្រទេស​ស៊ូ​ដង់​កាន់តែ​ទទួល​បានការ​សម្រាល​របស់​អា​មេ​រិ​ក ។

ក្រុង​ព្យុ​ង​យ៉ាង​ធ្លាប់​ស្ថិត​ក្នុង​បញ្ជីខ្មៅ​នេះ​រួច​ម្តង​ហើយពី​ឆ្នាំ​១៩៨៨ ទៅ​២០០៨​មក​ពី​ការ​សង្ស័យ​ថា ចូលរួម​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ប្រឆាំង​យន្តហោះ​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១៥​នាក់ កាលពី​ឆ្នាំ​១៩៨៧ ។ រដ្ឋការ​លោក​ច​ច ដាប់​ប៊​ល​យូ​ប៊ូ​ស បាន​ដក​កូរ៉េ​ខាងជើង​ចេញពី​បញ្ជីខ្មៅ​នេះ​វិញ ដើម្បី​សម្រួល​ដល់​ការ​ចរចា​នុយ​ក្លេ​អ៊ែ​រ ដែល​ទីបំផុត​ត្រូវ​ជាប់​គាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ