ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មាន​ច្រើន​មិន​ធ្វើ នាំ​គ្នា​ធ្វើ​ចឹ​ង​ទៅ​វិញ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​១​ថ្ងៃ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ខេត្ត​សហការ​ជាមួយ​កម្លាំង​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​- ស្រី​ចំនួន​៩​នាក់ នៅ​៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​នោះ​២​នាក់ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ និង​៧​នាក់​បញ្ជូន​ទៅ​តុលាការ…

ខេត្តសៀមរាប ៖ រយៈពេល​១​ថ្ងៃ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ខេត្ត​សហការ​ជាមួយ​កម្លាំង​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​- ស្រី​ចំនួន​៩​នាក់ នៅ​៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​នោះ​២​នាក់ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ និង​៧​នាក់​បញ្ជូន​ទៅ​តុលាការ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

កម្លាំង​ការ​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ ប្រុស​-​ស្រី​ទាំង​៩​នាក់ ទី​១- ថោ​ង ថា​នុ​ត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ទីលំនៅ​ភូមិ​ផ្អេ​រ ឃុំ​ផ្អេ​រ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី​២- លួ​ន នុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ទី​៣- សាយ រ៉ា​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​- ខេត្តសៀមរាប ទី​៤ – ចាន់ អា​មួយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក នៅ​ភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ទី​៥-​សៀន គី​ម​ឡេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ទី​៦- សែន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​៧- ជី ម៉ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទី​៨- លាំ នុ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ទី​៩- សៀង សុ​ធន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពួក​គេ​ទាំងអស់​សុទ្ធតែ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ដកហូត​វត្ថុ​តាង ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់ ស្មើនឹង ទំងន់​០,៣​ក្រាម ទាំង​សំបក​ទូរស័ព្ទ​ដៃ​ចំនួន​០៤ គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៩​នាក់ ក្នុង​នោះ​មាន​២​នាក់ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ