ប្រទេសកូរ៉េខាងជើង ៖ បណ្តាភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងវាយតម្លៃកាលពីថ្ងៃទី២០ វិច្ឆិកា ថា វាអាចដែលកូរ៉េខាងជើងផលិតបានចាប់ពីឆ្នាំនេះទៅ មីស៊ីលបាលីស្ទិករំលងទ្វីប ICBM ដែលវាយប្រហាររហូតដល់កណ្តាលដែនដីអាមេរិកតែម្តង ។
ក្នុងកិច្ចប្រជុំរាយការណ៍សម្ងាត់មួយដល់សភាភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងថ្លែងថា ពុំមានសញ្ញាណាមួយនៃការសាកល្បងនុយក្លេអ៊ែរថ្មីនាពេលឆាប់ៗរបស់កូរ៉េខាងជើងត្រូវបានកត់សម្គាល់ឃើញឡើយ ទោះបីប្លុកជាទីតាំងសាកល្បង PUNGGYE-RI ហាក់ដូចជាត្រៀមសម្រាប់ការសាកល្បងប្រភេទនេះមួយទៀតដែលអាចធ្វើគ្រប់ពេលក្តី ។
កូរ៉េខាងជើងបានអនុវត្តកម្មវិធីនុយក្លេអ៊ែរ និងបាលីស្ទិក យោធាទោះបីមានការថ្កោលទោស និងទណ្ឌកម្មខ្លាំងក្លានានារបស់សហគមន៍អន្តរជាតិក្តី ។ ការសាកល្បងនុយក្លេអ៊ែរក្រោមដីចុងក្រោយដែលខ្លាំងបំផុត ពុំធ្លាប់ធ្វើកើតមានកាលពីថ្ងៃទី៣ កញ្ញា កន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ