ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​លេង​ប៉ា​ហ៊ី​ទាំង​ព្រឹក​តែ​ដឹង​ទាន់​ផ្អើលឈុល (មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​បុរស​ម្នាក់​បាន​ដឹក​ទឹក​២​ប៊ីដុង​លក់​ឲ្យ​ស្ត្រី​លក់​ចាប់ហួយ​មួយ​កន្លែង ដោយ​កុហក​ថា​ជា​សាំង ប៉ុន្តែ​ដឹង​ទាន់​គ្រាន់ ដោយ​សុំ​បូម​មើល​សិន​ព្រោះ​សង្ស័យ ដឹង​អី​ជន​នោះ​បើក​ម៉ូតូ​គេច​ទៅ​បាត់ ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ភូមិ​មិត្ត សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ មាន​បុរស​ម្នាក់​បាន​ដឹក​ទឹក​២​ប៊ីដុង​លក់​ឲ្យ​ស្ត្រី​លក់​ចាប់ហួយ​មួយ​កន្លែង ដោយ​កុហក​ថា​ជា​សាំង ប៉ុន្តែ​ដឹង​ទាន់​គ្រាន់ ដោយ​សុំ​បូម​មើល​សិន​ព្រោះ​សង្ស័យ ដឹង​អី​ជន​នោះ​បើក​ម៉ូតូ​គេច​ទៅ​បាត់ ។ ហេតុការណ៍​ខាងលើ​កើតឡើង​នៅ​ភូមិ​មិត្ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ស្ត្រី​លក់​ចាប់ហួយ​ឈ្មោះ ចាន់ គ​ន្ធា ហៅ​ចែ​លក់​ណែម អាយុ​៣៥​ឆ្នាំ ដែល​ប៊ិះ​ក្លាយជា​ជន​រង​គ្រោះ​ដោយ​អំពើ​ឆបោក​នៅ​ទីតាំង​កើតហេតុ​ខាងលើ បាន​ប្រាប់​កោះសន្តិភាព​ថា ដំបូង​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​សួរ​គាត់​ថា តើ​សាំង​១​ប៊ីដុង ទិញ​ចូល​តម្លៃ​ប៉ុន្មាន? ខណៈ​គាត់​តប​ថា ១​ប៊ីដុង ១១​ម៉ឺន​រៀល ។ បុរស​នោះ​សួរ​បន្ត​ថា ចុះបើ​គេ​យក​មក​លក់​ឲ្យ តើ​ឲ្យ​តម្លៃ​ប៉ុន្មាន? គ្រាន់តែ​គាត់​ឲ្យ​តម្លៃ​១​ប៊ីដុង ១០​ម៉ឺន​រៀល ជនសង្ស័យ​ក៏​ខ្ចី​ប៊ីដុង​ចំនួន​១ ប៉ុន្តែ​គាត់​ទារ​កក់​ប្រាក់​ថ្លៃ​ប៊ីដុង​បាន​២​ម៉ឺន​រៀល ។ មិន​បាន​២០​នាទី​ផង ស្រាប់តែ​ជនសង្ស័យ​ដឹក​ប៊ីដុង​ទាំង​២​នោះ​មក​វិញ ដោយ​ទារ​យក​ប្រាក់ ប៉ុន្តែ​ស្ត្រី​អ្នកលក់​ចាបហួយ​ខាងលើ​សង្ស័យ​ក៏​សុំ​បូម​សាំង​មើល​សិន ស្រាប់តែ​ជនសង្ស័យ​និយាយ​ថា បូម​ក៏​បូម​សិន​ទៅ គេ​ទៅ​មើល​ម៉ូយ​មួយ​កន្លែង​ទៀត ដឹង​អី​បើក​ម៉ូតូ​គេច​ទៅ​បាត់​លែង​ឃើញ​វិល​ត្រឡប់ ។

អ្វី​ដែល​គួរ​ឲ្យ​អស់សំណើច ជនសង្ស័យ​មិន​បាន​ខាតបង់​ប្រាក់​កក់​២​ម៉ឺន​រៀល​នោះ​ទេ គឺ​ប្រញាប់ប្រញាល់​ទារ​យក​បាន​វិញ មុន​ការ​ចាកចេញ​ទៅ សង្ស័យ​ខាត​តែ​ថ្លៃ​ទិញ​សាំង​គេ​១​លី​ត្រ ឬ​២​លី​ត្រ​ដែល​ទិញ​យក​ទៅ​ចាក់​ក្នុង​ប៊ីដុង​ទឹក ដើម្បី​បោកប្រាស់​តែ​ប៉ុណ្ណោះ ។ ទីបំផុត​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​ទាំង​២​នោះ ឃើញ​មាន​សាំង​តែ​ខាងលើ ពេល​ស្ត្រី​អ្នកលក់​ចាប់ហួយ​បូម​សាកមើល ស្រាប់តែ​ចេញ​សុទ្ធតែ​ទឹក​គ្មាន​សាំង​នោះ​ទេ ។ មិនតែប៉ុណ្ណោះ ពេល​គាត់​ឲ្យ​កូន​ៗ​យក​ប៊ីដុង​ទៅ​ចាក់​លើ​ដងផ្លូវ ក៏​ឃើញ​មាន​តែ​ទឹក​ដូច​គ្នា ។

ស្ត្រី​ខាងលើ​អំពាវនាវ​សុំ​ឲ្យ​អ្នកទិញ​លក់​សាំង​តាម​តូប​គ្រប់​គ្នា ត្រូវ​មានកា​ប្រយ័ត្ន បើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​រង​គ្រោះ​ដោយ​អំពើ​ឆបោក​ជា​ជនសង្ស័យ​ថ្ងៃ​ណាមួយ​មិន​ខាន ។ ស្ត្រី​អ្នកលក់​ចាបហួយ​បញ្ជាក់​ថា ជនសង្ស័យ​អាច​ជា​ជនជាតិ​វៀតណាម ព្រោះ​និយាយ​ខ្មែរ​មិន​ត្រូវ​ពាក្យ ហើយ​បើកបរ​ម៉ូតូ​មិន​ស្គាល់​ម៉ាក ពណ៌​ខ្មៅ​លា​យស មិន​ចាំ​ស្លាក​លេខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ