ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​៤​នាក់ ពី​បទ​ចោរកម្ម

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត រតនគិរី ពី​បទ​ចោរកម្ម (​មុខសញ្ញា​លួច​សម្ភារ​) ។ ការ​ចុះ​ប្រត្តិបត្តិការ​បង្ក្រាប​នោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង និង​មានការ​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

មុខសញ្ញា​ដែល​បង្ក្រាប​បាន​ទាំង​៤​នាក់​រួម​មាន ទី​១.​ឈ្មោះ គិ​ក វ៉ា​ត់ ភេទ​ប្រុស ជនជាតិភាគតិច​ទំពួន មុខរបរ​សិស្ស ទី​២.​ឈ្មោះ ពួន ណា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិភាគតិច​ទំពួន មុខរ​របរ​ធើ្វ​ចម្ការ ទី​៣.​ឈ្មោះ កា ថាំង​ដំ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ប្រាក់ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ និង​ទី​៤.​ឈ្មោះ ផាត់ សុ​ណាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​ជ្រៃ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

សម្ភារ​ដែល​ត្រូវ​ដកហូត​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក់ MSX ពណ៌​ខ្មៅ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ឈើ​គ្រញូង​ចម្លាក់​មួយ​ដុំ និង​សម្ភារ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​ជំនាញកា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ