ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះតាក់ស៊ីក្តៅសាច់! តែគួរ​បំបាត់ហើយ​ ស្ទីលរត់មក​ដណ្តើម​ម៉ូយ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ទៅ​ឈប់​នៅ​ចំណតរថយន្ត​តាក់ស៊ី ត្រូវ​បាន​អ្នក​រត់​តាក់ស៊ី​ម្នាក់​ រួម​ជាមួយ​បក្សពួក​ បានរ​ត់ទៅ​ដណ្ដើម​យក​អី​វ៉ា​ន់​គាត់​ ទៅ​ដាក់​​នៅ​ក្នុង​រថយន្ត និង​បាន​បង្ខំ​ឲ្យ​ជិះ​រថយន្ត​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​បុរស​នោះ​មិន​ព្រម​​ជិះ​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ទៅ​ឈប់​នៅ​ចំណតរថយន្ត​តាក់ស៊ី ត្រូវ​បាន​អ្នក​រត់​តាក់ស៊ី​ម្នាក់​ រួម​ជាមួយ​បក្សពួក​ បានរ​ត់ទៅ​ដណ្ដើម​យក​អី​វ៉ា​ន់​គាត់​ ទៅ​ដាក់​​នៅ​ក្នុង​រថយន្ត និង​បាន​បង្ខំ​ឲ្យ​ជិះ​រថយន្ត​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​បុរស​នោះ​មិន​ព្រម​​ជិះ​ឡើយ​។ ការ​រឹងទទឹង​បែប​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ឈាម​ក្ដៅ​ផ្ទុះ​កំហឹង​ ក៏​ស្ទុះ​ទាញ​ដែក​បំពង់​ទីប ​ចេញពី​ក្នុង​រថយន្ត រួច​បាន​ដេញ​វាយ​បុរស​នោះ​តែ​ម្ដង ។ ប៉ុន្តែ​ពេល​នោះ ​ជន​រង​គ្រោះ​បាន​រត់​រួច​ទើប​ផុត​ពី​ការ​គ្រោះថ្នាក់ ហើយ​ក៏​ប្ដឹង​ទៅ​នគរបាល​ឲ្យ​ជួយ​អន្តរា​គមន៍ តែ​ក្រុម​ជន​កំណាច​បាន​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧​ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ស្ពានដែក ​ក្នុងភូមិ​
ម័​ល សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ ជន សាវ អាយុ​៣០​ឆ្នាំ ប្រកប​របរ​លក់ដូរ ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្តតា​កែវ រង​របួស​ដៃ​ឆ្វេង​។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​សៀមរាប ដើម្បី​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​ម្នាក់​ស្ថិត​នៅ​ជិត​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​ជួបជុំ​និយាយ​គ្នា​ពី​នេះ​ពី​នោះ​ជា​មួយ​មិត្តភក្ដិ​រួច​ហើយ គាត់​បាន​លា​មិត្តភក្ដិ​និង​ជិះ​ម៉ូតូឌុប ​មក​រក​រថយន្ត​តាក់ស៊ី ដើម្បី​បន្តដំណើរ​ទៅ​ផ្ទះ​របស់​គាត់ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តតាកែវ​ ។ លុះ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណតរថយន្ត​ត្រង់​ចំណុច​អតីត​ស្ពានដែក ពេល​ទៅ​ដល់​មិន​ទាន់​ទាំង​បាន​ឈប់​ម៉ូតូ​ផង ស្រាប់តែ​ជន​ដៃដល់រ​ត់ទៅ​ដណ្ដើម​យក​កាបូប​ដាក់​អី​វាន់​របស់​គាត់​រួច​បាន​បង្ខំ​ឲ្យ​គាត់​ឡើង​ជិះ​រថយន្ត​របស់​គេ​តែ​ម្តង​។ ប៉ុន្តែ​គាត់​មិន​ត្រឹមតែ​មិន​ជិះ​នោះ​ទេ គឺ​បាន​ឆក់​យក​កាបូប​អី​វាន់​មក​វិញ​ថែម​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​កំណាច​ម្នាក់​នេះ​រួម​នឹង​បក្សពួក​បាន​ទាញ​យក​ដែក​បំពង់​ទីប​ពី​ក្នុង​រថយន្ត​ដេញ​វាយ​គាត់​ទាំង​កំរោល​តែ​ម្ដង​។ ខណៈនោះ​គាត់​គ្មាន​ឱកាស​ដើម្បី​តដៃ​បាន​ឡើយ ក៏​ស្ទុះ​រត់គេច​ខ្លួន​យក​តែ​ប្រាស​អាយុ បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​ត្រូវ​ស្លាប់​ក្រោម​កណ្ដាប់ដៃ​ជន​នោះ​បាត់​ទៅ​ហើយ​។
ក្រោយមក​ជន​កំណាច​ទាំងនោះ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រូប​គាត់​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ