ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​វ័យ​ជាង​៧០ ក្ដៅចិត្ត​ចាក់​សាំង​ដុត​ផ្ទះ​ខ្លួនឯង រួច​នឹង​ផ្ទះ​អ្នក​ជិតខាង​៧​ខ្នង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈ្លោះប្រកែក​ប្តី​ប្រពន្ធ​តាំងពី​ព្រឹក​រហូត​ដល់​យប់ បុរស​ជា​ប្តី​ខឹង​ចិត្ត​ដោះ​អាវ​ចាក់​សាំង​ដុត បង្ក​ឲ្យ​ឆេះ​ផ្ទះ​ខ្លួនឯង​អស់ទាំង​ស្រុង និង​ឆាបឆេះ​ផ្ទះ​អ្នក​ជិតខាង​៧​ខ្នង​ទៀត​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ផ្លូវឌឿងហែម​ក្នុង​ក្រុម​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ឈ្លោះប្រកែក​ប្តី​ប្រពន្ធ​តាំងពី​ព្រឹក​រហូត​ដល់​យប់ បុរស​ជា​ប្តី​ខឹង​ចិត្ត​ដោះ​អាវ​ចាក់​សាំង​ដុត បង្ក​ឲ្យ​ឆេះ​ផ្ទះ​ខ្លួនឯង​អស់ទាំង​ស្រុង និង​ឆាបឆេះ​ផ្ទះ​អ្នក​ជិតខាង​៧​ខ្នង​ទៀត​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ផ្លូវឌឿងហែម​ក្នុង​ក្រុម​ទី​១៩ ភូមិ​៩ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានដឹង​ថា​ម្ចាស់ផ្ទះ​ដែល​ជា​អ្នក​បង្ក​មានឈ្មោះ សម្បត្ដិ ហៅ​តា​សម្បត្តិ អាយុ​ជាង​៧០​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ មាន​ប្រពន្ធ​ជា​អ្នកលក់​សាំង​ដប ។ ផ្ទះ​ដែល​ឆាបឆេះ​ប្រក់​ស័ង្កសី​លើ​ថ្ម​ក្រោម មាន​ទទឹង​៦​ម៉ែត្រ​បណ្តោយ​១២​ម៉ែត្រ និង​មាន​បន្ទប់​ជួល​៤​បន្ទប់​ទៀត ព្រមទាំង​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ចំនួន​៧​ខ្នង​ទៀត ឆេះ​ខូចខាត​តែ​ដំបូល ចំណែក​ផ្ទះ​បង្ក​ឆេះ​ទាំងស្រុង ។

តាម​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ផ្ទះ​នៅ​កន្លែង​កើតហេតុ​នៅ​ផ្លូវឌឿងហែម​មានផ្ទះ​នៅ​ជាប់​ៗ​គ្នា ហើយ​ផ្ទះ​បង្កហេតុ​មាន​ប្រពន្ធ​ជា​អ្នកលក់​សាំង​ដប មុន​ពេល​ហេតុ គេ​បានឃើញ​ប្ដី​ប្រពន្ធ​ដែល​រស់នៅ​ក្នុងផ្ទះ​បង្កហេតុ មានការ​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្ដី​ដាក់​គ្នា​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​កើតហេតុ ស្រាប់តែ​បុរស​ជា​ប្តី​វ័យ​ចំណាស់​ទៅ​ហើយ​នោះ បាន​ដោះ​អាវ​យក​ទៅ​ចាក់​សាំង​ដុត​ចោល​នៅ​ក្នុងផ្ទះ បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទុះ​កំប៉ុង​ហ្គា​ស និង​ធ្វើ​ឲ្យ​ឆាបឆេះ​ឆ្លង​រាល​ដប​សាំង បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ឆ្លង​រាលដាល​ដល់​បន្ទប់​ជួល និង​ផ្ទះ​នៅ​ជាប់​គ្នា​នោះ​ចំនួន​៧​ខ្នង​ទៀត ដែល​សុទ្ធ​ជា​ផ្ទះថ្ម​ក្រោម​ឈើ​ប្រក់​ស័ង្កសី ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប្រមាណ​៣០០​ម៉ែត្រ​នោះ ចេញ​មក​ជួយ​អន្តរាគមន៍ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​សន្ធោសន្ធៅ​នោះ ម្ចាស់ផ្ទះ​ដែល​កំពុង​តែ​អបអរសាទរ​នឹង​សាលា​រាជធានី​ភ្នំពេញ​ដែល​ទើបនឹង​ចាក់​ផ្លូវ​បេតុង​បាន​មួយ​ថ្ងៃ​បាន​នាំ​គ្នា​រត់​ជញ្ជូន​អីវ៉ាន់​បាន​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​របស់​សំខាន់​ទេ ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៥​គ្រឿង បាន​ចេញចូល​យក​ទឹក​មក​បាញ់​ពន្លត់ តែ​ដោយសារ​តែ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​ពិបាក​ក្នុង​ការ​ចូល​បាញ់​ទឹក ទម្រាំ​តែ​រលត់​អស់ទាំង​ស្រុង​ត្រូវ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥៥​រថយន្ត និង​រយៈពេល​ពន្លត់​ជាង​មួយ​ម៉ោង ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ បុរស​ចំណាស់​ដែល​ជា​អ្នក​បង្ក បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ប្រពន្ធ​ក៏​បាន​រត់គេច​ខ្លួន​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អគ្គិភ័យ​នេះ​ឆាប​អស់​ផ្ទះ​បង្ក​មួយ​ខ្នង​ទាំងស្រុង និង​ឆាបឆេះ​ខូច​ដំបូលផ្ទះ​អ្នក​ជិតខាង​អស់​៧​ខ្នង​ទៀត ព្រមទាំង​ឆេះ​ខូចខាត​ទ្រព្យសម្បត្ដិ​ដែល​នៅ​ក្នុងផ្ទះ​ឆេះ​រួម​មាន កង់​៤​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ភ្លាម​ៗ​បាន​ជួយ​សម្រួល​ចរាចរ​ពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​កុំ​កកស្ទះ​ចរាចរ អ្នកខ្លះ​ចោមរោម​ឈរ​មើល​នៅ​ក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​ផ្ទះ ។ បន្ទាប់​ពី​កើតហេតុ ម្ចាស់ផ្ទះ​បាន​រត់គេច​ខ្លួន​រហូត​ដល់​រំលង​អធ្រាត្រ ទើប​បុរស​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នកជា​បង្ក​បាន​ចូល​ទៅ​លបមើល​ផ្ទះ​របស់​គាត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ