ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ពិភាក្សា និង​សំណេះសំណាល​ដល់​តំណាង​អយ្យការ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ប្រតិភូ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៣​រូប បាន​អញ្ជើញ​ជា​អធិបតី​ជួប​ប្រជុំ​ពិភាក្សា និង​សំណេះសំណាល​សួរសុខទុក្ខ​ដល់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​។ ប្រតិភូ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រ ជុំទាំង​៣​រូប…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ប្រតិភូ​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៣​រូប បាន​អញ្ជើញ​ជា​អធិបតី​ជួប​ប្រជុំ​ពិភាក្សា និង​សំណេះសំណាល​សួរសុខទុក្ខ​ដល់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​។ ប្រតិភូ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រ ជុំទាំង​៣​រូប នៅ​តុលា​ខេត្តកំពត​នា​ព្រឹក​នេះ​មាន ឯកឧត្ដម អ៊ុំ សា​រិ​ទ្ធ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជា (​ប្រធាន​ប្រតិភូ​) ឯកឧត្ដម ប្លង់ ឆ្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​, ឯកឧត្ដម អ៊ុ​ង សុភា​រិ​ន្ទ អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​វត្តមាន​ជា​កិត្តិយស ឯកឧត្ដម ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ឡុ​ង កេស​ភិ​រម្យ ប្រធាន​សាលាដំបូង​ខេត្ត លោក គឹ​ម រ៉ា​វី អនុប្រធាន​តុលាការខេត្ត លោកស្រី​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត លោក​ម៉ា​ន់ បូ​រ៉េ​ត លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត រួម​និង​លោក លោកស្រី ជា​ក្រឡាបញ្ជី និង​មន្ត្រី​បម្រើ​ការងារ​ក្នុង​សាលាដំបូង​ខេត្ត​ជា​ច្រើន​រូប​ទៀត​បាន​ចូលរួម​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ពី​សំណាក់​ប្រតិភូ​សមាជិក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នា​ពេល​ព្រឹក​នេះ​ផង​ដែរ​។

បន្ទាប់​ពី​លោក ម៉ា​ន់ បូ​រ៉េ​ត លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​ធ្វើ​របាយការណ៍​ជូន​ប្រតិភូ​ជា​គណអធិបតី​អំពី​កិច្ចការ​សំខាន់​ៗ​នៃ​ការ​អនុវត្តន៍​នីតិវិធី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ខេត្តកំពត​នា​ពេល​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ដែរ​រួច​មក លោក គឹ​ម រ៉ា​វី អនុប្រធាន​តុលាការ​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ជុំវិញ​ការ​អនុវត្តន៍​កិច្ចការ​ច្បាប់​តាម​នីតិវិធី​នា​ពេល​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ដែរ ជម្រាប​ជូន​ប្រតិភូ​ថ្នាក់ដឹកនាំ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​បាន​ស្វែង​យល់​ពី​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​នា​ពេល​កន្លង​មក​នៅ​ក្នុង​ស្ថា​ប​ន័​តុលាការ បម្រើ​ជូន​ប្រជា​ពល រដ្ឋ​នៅ​ទូ​ទាំង​ខេត្តកំពត​។ ក្នុង​នោះ​លោក​បាន​គូសបញ្ជាក់​អំពី​ការ​ងាយស្រួល​និង​កិច្ចការ​ដែល​ប្រឈម​ក្នុង​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ផង​ដែរ​។ ឯកឧត្ដម ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ថ្លែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រតិភូ​ថ្នាក់ដឹកនាំ​កំពូល​ស្ថា​ប​ន័​តុលាការ ដែល​ថ្ងៃនេះ​មាន​វត្តមាន​ដ៏​ឧត្ត​ង្គ​ឧត្តម​បាន​ចុះ​មក​ពង្រឹង​កិច្ចការ​ផ្ទៃក្នុង​តុលា​ក្នុង​ការ​អនុវត្ត​នីតិវិធី​ច្បាប់ និង​ស្តាប់​សំណូមពរ​ពី​ការ​លំបាក និង​ការ​ងាយស្រួល​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​តុលាការ​ថ្នាក់​ក្រោម ជា​ពិសេស​ខេត្ត​ដែល ឯកឧត្ដម ប្រតិភូ​អញ្ជើញ​ជា​អធិបតី​ស្វែង​យល់​នា​ថ្ងៃនេះ​គឺ​ខេត្តកំពត​យើងខ្ញុំ​តែ​ម្តង​។

ជាមួយ​គ្នា​នេះ​ដែរ​ជុំវិញ​បញ្ហា​ប្រឈម និង​ការ​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​មក ដែល​ប្រធាន​តុលាការ និង​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​បាន​លើក​ឡើង និង​ធ្វើ​សំណូមពរ សូម​ឯក​ឧ ត្ដម​ប្រតិភូ​តំណាង​ឲ្យ​ស្ថា​ប​ន័​តុលាការ​កំពូល មេត្តា​សុំ​ជួយ​ចាប់អារម្មណ៍​លើ​បញ្ហា​សំណូមពរ​របស់​តុលាការ​ថ្នាក់​ក្រោម​ផង ដូច​ជា​បញ្ហា​រឿង​ទំនាស់​ដីធ្លី ជា​ករណី​មួយ​មាន​ភាព​ស្មុគស្មាញ​ច្រើន ហើយ​ករណី​នេះ​ភាគច្រើន​គឺ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​នៅ​មូលដ្ឋាន​មួយ​ចំនួន ហើយ​ការ​ទំនាក់ទំនង​ជាមួយ​នគរបាល​យុត្តិធម៌​ក៏​មានការ​ប្រឈម​ខ្លះ​ៗ​ដែរ ដោយ​មាន​ហេតុ​ការ​កើតឡើង ការ​កសាង​សំណុំរឿង នៅ​មាន​ភាព​យឺតយ៉ាវ​ជាដើម​។ លទ្ធផល​នៃ​ការ​សំណេះសំណាល​ដល់​ស្ថា​ប​ន័​តុលាការ​ថ្នាក់​ក្រោម​នៅ​ខេត្តកំពត​នា​ពេល​នេះ​គឺ​មានការ​បកស្រាយ​នូវ​រាល់​សំណូមពរ​នានា​ដែល​តុលាការ ខេត្ត​បាន​អនុវត្ត​នីតិវិធី​ហើយ​មានការ​ប្រឈម​ខ្លះ​ៗ នា​ពេល​កន្លង​មក ដោយ​ឯកឧត្ដម ប្រតិភូ​ក្រុមប្រឹក្សា​នៃ អង្គចៅក្រម​បាន​ធ្វើការ​បកស្រាយ​យ៉ាង​ច្បាស់​នូវ​រាល់​សំណូមពរ​ខាងលើ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​រាល់​ខ្លឹមសារ និង​អត្ថន័យ​ដ៏​មាន​សារៈសំខាន់ និង​ជ្រាលជ្រៅ​បំផុត​។ ហើយ​រាល់​ការ​បកស្រាយ​តាម​សំណូមពរ​ខាងលើ បាន​ធ្វើ​ឲ្យ​មន្ត្រី​ផ្នែក​អនុវត្ត​ច្បាប់​ទាំងអស់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ខេត្តកំពត​កាន់តែ​មានការ​យល់​ដឹង​ខ្ពស់​នូវ​ផ្នែក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​ទៅ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ