ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​រឹបអូស​រថយន្ត​ដឹកឈើ​បាន​បន្តបន្ទាប់

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​មានការ​រឹត​បន្តឹង​នូវ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​រឹបអូស​រថយន្ត​រួម​វត្ថុ​តាង​ជាក់ស្តែង​ចំនួន​១០​គ្រឿង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៧ ។…

ខេត្តស្ទឹងត្រែង ៖ ដោយ​មានការ​រឹត​បន្តឹង​នូវ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​រឹបអូស​រថយន្ត​រួម​វត្ថុ​តាង​ជាក់ស្តែង​ចំនួន​១០​គ្រឿង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ ឆ្នាំ​២០១៧ ។

ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់ ចេញពី​ខេត្តស្ទឹងត្រែង ទៅ​កាន់​ទីផ្សារ​ខេត្ត​ជាប់​ព្រំប្រទល់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួម​កម្លាំង និង​មន្ត្រី​ស្នាក់​ការ​សន្តិសុខ​តាម​មូលដ្ឋាន​ធ្វើការ​ឃាត់ និង​បង្ក្រាប​រឹបអូស​ប្រគល់​ជូន​ជំនាញ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិការ ឆ្នាំ​២០១៧ រថយន្ត​ដឹកឈើ​ក្រហម​ចំនួន​៧​គ្រឿង រួម​រថយន្ត​មួយ​គ្រឿង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​នៅ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិការ​នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​រថយន្ត​គូទ​ស្វិត​មួយ​គ្រឿង​រឹបអូស​ឈើ​ប្រភេទ​ធ្នង់​មួយ​ចំនួន​ធំ នៅ​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ។ នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែវិច្ឆិការ កម្លាំង​អាវុធហត្ថ​ស្នងការ​សន្តិ​សុខភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ឃាត់​រថយន្ត ពណ៌​លឿង​មួយ​គ្រឿង ផ្ទុក​ឈើ​ប្រណីត​ធ្នង់ ។

ក្រោយ​ការ​បង្ក្រាប និង​រឹបអូស​វត្ថុ​តាង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ