ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​លោក ត្រាំ លើ​បញ្ហា​មួយ

6 ឆ្នាំ មុន

ទីក្រុង​ដា​ណា​ង ៖ អ្នកដឹកនាំ​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌ និង​ការ​ឧបត្ថម្ភ​ធន​លើសលប់ ស្រប​នឹង​គំនិត​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ។ កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក…

ទីក្រុង​ដា​ណា​ង ៖ អ្នកដឹកនាំ​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌ និង​ការ​ឧបត្ថម្ភ​ធន​លើសលប់ ស្រប​នឹង​គំនិត​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ។ កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APEC) ក្នុង​ប្រទេស​វៀតណាម បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​គោលនយោបាយ​អា​មេ​រិ​ក​ទី​១​របស់​លោក​ត្រាំ និង​ការ​គាំទ្រ​កិច្ចព្រមព្រៀង​ពហុភាគី ដែល​ប្រទេស​ចិន​កំពុង​ជំរុញ​ឲ្យ​កើត​មាន ។

សេចក្តី​ប្រកាស​ដែល​ប្រទេស APEC ចំនួន​២១​បាន​ចេញ​ក្នុងឆ្នាំនេះ គឺ​ខុស​ពី​ឆ្នាំ​មុន​យ៉ាង​ខ្លាំង ឆ្នាំ​នេះ ពួក​គេ​និយាយ​ថា ៖ «​ពួក​យើង​នឹង​សហការ​គ្នា​ដើម្បី​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ជា​រួម គាំទ្រ​ឱកាស​ចូល​ក្នុង​ទីផ្សារ​ល្អ​ប្រសើរ​ជាង​មុន និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​អយុត្តិធម៌ ។ ពួក​យើង​ស្នើ​ឲ្យ​ដក​រាល់​ការ​ឧបត្ថម្ភ​ធន​ដែល​ប៉ះពាល់​ដល់ទី​ផ្សារ និង​ជំនួយ​ផ្សេង​ៗ​ទៀត​ពី​រដ្ឋាភិបាល និង​ភ្នាក់ងារ​ពាក់ព័ន្ធ » ។ សេចក្តី​ប្រកាស​នេះ​ស្រប​នឹង​គំនិត​របស់​លោក​ត្រាំ ។ ពួក​គេ​ក៏​បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​កិច្ចព្រមព្រៀងទ្វេភាគី ដែល​ស្រប​នឹង​កិច្ចព្រមព្រៀង​ពហុភាគី និង​ស្នើ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប្រសើរ​ជាង​មុន​ផង​ដែរ ។

លោក​ត្រាំ និយាយ​ថា សហរដ្ឋអាមេរិក​បាន​ចាញ់ ព្រោះ​ប្រទេស​ដទៃ​មិន​ដើរ​តាម​តួនាទី​គោរព​ច្បាប់ ប្រើប្រាស់​ការ​ឧបត្ថម្ភ​ធន និង​វិធានការ​ផ្សេង​ៗ ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម រហូត​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​អាស៊ី​មើលឃើញ​មាន​អតិរេក​ពាណិជ្ជកម្ម​យ៉ាង​ធំ ជា​ពិសេស ចិន ។ កាលពីដើម​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និង​ការ​បរទេស​បាន​ចរចា​ទៅ​លើ​ភាសា ដែល​នឹង​ប្រើប្រាស់​ក្នុង​សេចក្តី​ប្រកាស​របស់ APEC​។ មន្ត្រី​ទាំងនោះ​និយាយ​ថា ប្រទេស​ចំនួន​២០ ទៀត​បាន​ប្រឆាំង​នឹង​លោក​ត្រាំ ដែល​ជំរុញ​ឲ្យ​ផ្លាស់​ប្តូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ