ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ ៖ លោកពូ​ទី​ន​ប្រាប់​លោក​ថា មិន​បាន​លូកដៃ​ចូល​ការ​បោះ​ឆ្នោត​របស់​យើង

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ នៅ​ខាងក្រៅ​វេទិកា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក APEC ក្នុង​ប្រទេស​វៀត​ណាម ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់…

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ នៅ​ខាងក្រៅ​វេទិកា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក APEC ក្នុង​ប្រទេស​វៀត​ណាម ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​សម​ភាគី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ជួប​និយាយ​គ្នា​ដោយ​មិត្តភាព ។

ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា លើ​យន្តហោះ AIR FORCE ONE អះអាង​ថា លោក​បាន​ជួប​គ្នា​រយៈពេល​ខ្លី​យ៉ាង​ល្អជា​មួយ​សម​ភាគី​រុ​ស្ស៊ី ដោយ​នា​ពេល​នោះ​មេដឹកនាំ​ទាំង​២​បាន​ជួប​និយាយ​គ្នា​រយៈពេល​យ៉ាង​ខ្លី​បំផុត​២ ឬ​៣​លើក​នា​ឱកាស​កិច្ចប្រជុំ​កំពូល APEC ។ ចំពោះ​​សំណួរ​លើ​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៦ លោក​ត្រាំ គូសបញ្ជាក់​ថា លោក​បាន​និយាយ​គ្នា​រឿង​នេះ​ជាមួយ​លោកពូ​ទី​ន ។ លោកពូ​ទី​ន ប្រាប់​ខ្ញុំ​ថា ដាច់ខាត​ពុំ​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​យើង​ទេ ។ ពេល​ជួប​ខ្ញុំ​ម្តង​ៗ លោកពូ​ទី​ន និយាយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​រឿង​បែប​នេះ​ទេ ហើយ​ខ្ញុំ​ពិតជា​ជឿ​ចំពោះ​អ្វី​ដែល​លោកពូ​ទី​ន និយាយ​ប្រាប់​ខ្ញុំ ។ លោក​ត្រាំ បន្ត​ថា ខ្ញុំ​គិត​ថា មានការ​អុជអាល​ខ្លាំង​លើ​រឿង​នេះ ដែល​ជា​រឿង​ពុំ​ល្អ​ទេ សម្រាប់​ប្រទេស​យើង ព្រោះ​ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា យើង​ចង់ឱ្យ​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុ​ស្ស៊ី ដែល​នឹង​អាច​ជួយ​យើង​ច្រើន​ក្នុង​បញ្ហា​កូរ៉េ​ខាងជើង ដែល​សម្រាប់​ពេល​នេះ ជា​បញ្ហា​ធំ​បំផុត​របស់​យើង ។

លោកពូ​ទី​ន ចាត់​ទុក​ការ​ចោទប្រកាន់​ទាំងឡាយ​ពី​រឿង​លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធា​នាធិបតី​អា​មេ​រិ​កថា ពុំ​ទំនង ។ ទោះបី​យ៉ាងណា លោក​នៅ​និយាយ​ល្អ​ពី​លោក​ត្រាំ ដោយ​លោក​ថា ឥរិយាបថ​របស់​ប្រធានាធិបតី​អាមេ​រិ​ក​ពិតជា​ត្រឹមត្រូវ​បំផុត និង​គួរ​ឱ្យ​ស្វាគមន៍ ។ លោក​យល់​ថា ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​នៅ​ពុំ​ទាន់​ចាក​ចេញពី​វិបត្តិ​នៅឡើយ ។ យើង​ត្រៀម​បិទ​ទំព័រ ហើយ​ដើរទៅ​មុខ ។ យើង​ចង់បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​នានា​ជាមួយ​សហរដ្ឋអាមេរិក ។ នៅ​វៀតណាម លោកពូ​ទី​ន និង​លោក​ត្រាំ បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី​ស៊ី​រី ដែល​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​មេដឹកនាំ​ទាំង​២ យល់​ថា ពុំ​មាន​ដំណោះស្រាយ​យោធា​ណាមួយ​ចំពោះ​ជម្លោះ​ឡើយ រួច​អំពាវនាវ​ដល់​គ្រប់​ភាគី​ដែល​ច្បាំង​គ្នា​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​សន្តិភាព​ក្រុង​ហ្សឺ​ណែវ ។ នេះ​ជា​ការ​ប្រកាស​របស់​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ។ ប្រធានាធិបតី​ទាំង​២ បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​នេះ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់ APEC នៅ​ក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ។ លោក​ត្រាំ ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​យ៉ាងច្រើន​បំផុត ។ យើង​បាន​យល់ព្រម​ដោយ​ឆាប់រហ័ស​បំផុត ៕