ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​មនុស្ស​ដល់​400 រក​ឃើញ​ជិត​ទីតាំង​មួយកន្លែង

6 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អភិបាលខេត្ត​គៀរ​គុក​ភាគ​ខាងជើង​ក្រុង​បា​ដា​ដ ប្រកាស​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា រណ្តៅ​ជា​ច្រើន​ដែល​កប់​សាកសព​មនុស្ស​យ៉ាងតិច​៤០០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទីក្រុង​ហា​វី​ហ្សា ជាទី​តាំង​មួយ​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​វាយ ដណ្តើម​យក​បាន​កាលពីដើម​ខែតុលា ។…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អភិបាលខេត្ត​គៀរ​គុក​ភាគ​ខាងជើង​ក្រុង​បា​ដា​ដ ប្រកាស​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា រណ្តៅ​ជា​ច្រើន​ដែល​កប់​សាកសព​មនុស្ស​យ៉ាងតិច​៤០០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ទីក្រុង​ហា​វី​ហ្សា ជាទី​តាំង​មួយ​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​វាយ
ដណ្តើម​យក​បាន​កាលពីដើម​ខែតុលា ។

អភិបាលខេត្ត លោក RAKAN SAID ឡើង​ជំនួស​ក្រោយ​ការ​ដកហូត​តំណែង​នេះ​ពី​ជន​ឃើ​ត​អះអាង​ថា រណ្តៅ​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​មូលដ្ឋាន​យោធា​អាល់​បា​កា​រ៉ា ស្ថិត​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​ហា​វី​ហ្សា ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​យក​ធ្វើ​ជា​កន្លែង​ប្រហារជីវិត​មនុស្ស ។ លោក​ថា មនុស្ស​មិន​តិច​ជាង​៤០០​នាក់​ឡើយ ត្រូវ​សម្លាប់​មួយ​ចំនួន​ក្នុង​ឯកសណ្ឋាន​ពណ៌​ក្រហម ដែល​ជា​អ្នក​ត្រូវ​កាត់ទោស​ប្រហារជីវិត ហើយ​សាកសព​ឯទៀត​ៗ​ស្លៀកពាក់​ស៊ី​វិល ។

ពេល​វាយ​រុលទៅមុខ កងទ័ព​អ៊ី​រ៉ា​ក់បាន​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​នានា​កប់​សាកសព​មនុស្ស​ជា​ច្រើន​រយ​នាក់​ក្នុង​តំបន់​ផ្សេង​ៗ​របស់​អ៊ីរ៉ា​ក់ ។

បណ្តា​រណ្តៅ​កប់ស​ពរួម​នៅ​អាល់​បា​កា​រ៉ា​ត្រូវ​បាន​រក​ឃើញ ដោយសារ​ប្រជាជន​មូលដ្ឋាន​ទាំងឡាយ​ជួយ​ប្រាប់​ដល់​កងទ័ព​រដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ