ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​សួរនាំ​រឿង​យក​ប្រាក់​រត់ការ​ធ្វើ​ជា​មន្ត្រី​គយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូរ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ឃាត់​សួរនាំ​ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ភូមិ​ថា ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​ព្រះសង្ឃ​មួយ​ចំនួន​រឿង​យក​ប្រាក់​ទៅ​រត់ការ​ឲ្យ​ធ្វើ​ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ស្ត្រី​សង្ស័យ​រូប​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូរ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ឃាត់​សួរនាំ​ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ភូមិ​ថា ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​ព្រះសង្ឃ​មួយ​ចំនួន​រឿង​យក​ប្រាក់​ទៅ​រត់ការ​ឲ្យ​ធ្វើ​ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​សង្ស័យ​រូប​នេះ វ័យ​52​ឆ្នាំ ឈ្មោះ នាង ធីតា មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​កែវ ឃុំ​ឬ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ករណី​ឃាត់​សួរនាំ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ខេមរា​សីមា​រាម​ទំនប់​ក​៥ ស្ថិត​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ស្ត្រី​សង្ស័យ​រង​ការ​ចោទប្រកាន់​ថា​បាន​ឆបោក​ប្រាក់​ពី​មនុស្ស​៣​នាក់ ទើប​សឹក និង​មាន​ព្រះសង្ឃ​២​អង្គ​ផ្សេង​ទៀត ដោយ​មួយ​អង្គ​នាក់​អស់ប្រាក់​ខ្លះ​១​ពាន់​ដុល្លារ ខ្លះ​៥០០​ដុល្លារ ខ្លះ​១០០​ដុល្លារ ករណី​រត់ការ​ឲ្យ​បាន​ធ្វើ​ជា​មន្ត្រី​គយ​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​៣​នាក់​ទើប​សឹក​ពី​បួស​ប្រាប់​កោះសន្តិភាព​ថា ដំបូង​ស្គាល់​ស្ត្រី​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​មិន​ដែល​ឃើញ​ផ្ទាល់​ទេ ក្រោយមក​ក៏​លេច​ចេញ​ការ​ឆ្លើយឆ្លង​ពី​ស្ត្រី​សង្ស័យ​តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ខាងលើ​រឿង​ស្គាល់​អ្នកធំ​នៅ​ក្រសួង​រត់ការ​ឲ្យ​ចូល​ធ្វើ​គយ​បាន ។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ស្តាប់​ស្ត្រី​សង្ស័យ ពួក​ខ្លួន​ក៏​ជឿ ម្យ៉ាង​ព្រោះ​ចង់​ធ្វើ​ជា​គយ​ផង ក៏​នាំ​គ្នា​ចំណាយ​ប្រាក់​ជា​បន្តបន្ទាប់​រហូត​សុខចិត្ត​សឹក​ពី​បួស​ថែម​ទៀត ។ ជន​រង​គ្រោះ​ទាំង​៣​បន្ត​ថា ក្រៅពី​ពួក​ខ្លួន​ក៏​នៅ​មាន​ព្រះសង្ឃ​២​អង្គ​ផ្សេង​ទៀត បច្ចុប្បន្ន​គង់នៅ​ក្នុង​ខេត្តបាត់ដំបង មួយ​អង្គជា​ចៅអធិការ​វត្ត ក៏​បាន​ចំណាយ​ប្រាក់​ដើម្បី​ចូល​ធ្វើ​ជា​គយ​ម្នាក់​៧០០​ដុល្លារ និង​ម្នាក់​៥០០​ដុល្លារ​ផង​ដែរ ។ ស្ត្រី​សង្ស័យ​ត្រូវ​បាន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ។

ជួប​សម្ភាស​ផ្ទាល់​ស្ត្រី​សង្ស័យ​ទទួលស្គាល់​ថា គាត់​បាន​ទទួល​ប្រាក់​ពី​ជន​រង​គ្រោះ​ខាងលើ​មែន ដោយ​សន្យា​ថា នឹង​នាំ​ចូល​ធ្វើ​មន្ត្រី​គយ ។ ស្ត្រី​រូប​នេះ​លើក​ឡើង​ថា គាត់​អាច​នាំ​អ្នក​ពាក់ព័ន្ធ​ចូល​ធ្វើ​មន្ត្រី​គយ​បាន​មែន ព្រោះ​មាន​ខ្សែស្រឡាយ​ជា​អ្នកធំ​នៅ​ក្រសួង ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ គាត់​និយាយ​ទាំង​ខឹងសម្បា​ថា ថ្ងៃ​កំណត់​បាន​ចូល​ធ្វើការ​គឺ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហេតុ​អី​មិន​ទាន់​ដល់​ថ្ងៃ​ផង បែរជា​ប្តឹង​គាត់​ថា ជា​ជន​ឆបោក​ទៅ​វិញ ។ គាត់​ទទួលស្គាល់​ថា ក្រៅពី​អ្នក​ពាក់ព័ន្ធ​៣​នាក់​ខាងលើ គឺ​មាន​ព្រះសង្ឃ​២​អង្គ​ទៀត​មែន ដែល​គាត់​ទ​ទួ​ប្រាក់​ប៉ុន្តែ​មួយ​អង្គ​ករណី​រត់ការ​ឯកសារ​បាន​ទៅ​បួស​រៀន​នៅ​ប្រទេស​ថៃ និង​មួយ​អង្គ​យក​ប្រាក់​រត់ការ​ចូល​ធ្វើការ​ជា​គយ​សរុប​៤​អង្គ​នាក់ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ