ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ៖ ​វត្តមាន​បវរកញ្ញា​ពិភពលោក​ជម្រុញ​ការ​យល់​ដឹង​រឿង​ថង់​ប្លា​ស្ទិ​ក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦​ និង​បេក្ខភាព​បវរកញ្ញា ​២០១៧​ ចំនួន​៦៥​រូប ​មក​ពី​ប្រទេស​៦៥​ផ្សេង​ៗ​គ្នា​នារសៀល​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០១៧​នេះ…

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦​ និង​បេក្ខភាព​បវរកញ្ញា ​២០១៧​ ចំនួន​៦៥​រូប ​មក​ពី​ប្រទេស​៦៥​ផ្សេង​ៗ​គ្នា​នារសៀល​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០១៧​នេះ ​បាន​ចូល​រួម​​ក្នុង​សកម្មភាព​បេសកកម្ម​ផ្សព្វផ្សាយ​ពី​ការពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​​​ការ​យល់​ដឹង​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។​

​លោក ​អ៊ា​ង សុ​ផ្លា​លែ​ត អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួងបរិស្ថាន​បាន​នៅ​ចំពោះ​មុខកំពូល​សម្រស់​​ទាំងអស់​ថា​ ថង់​ប្លា​ស្ទិ​ក​​កំពុង​តែ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​លោក​សូមកុំ​ឲ្យ​ពលរដ្ឋ​បោះចោល​ថង់​ប្លា​ស្ទិ​ក ​និង​ដុត​វា​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខា​ភាព​មនុស្ស​។

​លោក​រដ្ឋ​លេខា​ធិការ​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​បេសកកម្ម​ជ័យ​លា​ភី​បវរកញ្ញា​ពិភពលោក​២០១៦ និង​បេក្ខភាព​បវរកញ្ញា ២០១៧ ក្នុង​ការ​គាំទ្រ​កិច្ច​គាំពារ​បរិស្ថាន ជា​ពិសេស​សម្រាប់​ការ​ចាប់ផ្តើម​បេស​កម្ម​របស់​ខ្លួន បរ​វ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​ក្រុម​បេក្ខភាព Miss Global 2017 ទាំង៦៥​រូប​ផ្សេង​ទៀត​នឹង​មាន​ពី​បេសក​កម្ម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ដោយ​ការ​យក​កូន​ឈើ​សរុប​១​ម៉ឺន​ដើម​ទៅ​ដាំ​ និង​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី ៦ វិច្ឆិកា​នេះ ។​

​លោក​បាន​លើក​ឡើង​ថា​៖ «​យើង​ធ្វើការ​ជំរុញ​ឲ្យ​មានការ​ការពារ​បរិស្ថាន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ហើយ​ស្វែង​យល់​រួម​គ្នា​ពី​បរិស្ថាន ។ ករណី​ថង់​ប្លា​ស្ទិ​ក នៅ​ពេល​ណា​យើង​ប្រើប្រាស់​រួច​ចោល វា​នឹង​ហូរ​ចូល​ក្នុង​ទឹកទន្លេ ស្ទឹង ឬ​សមុទ្រ និង​ចូល​ក្នុង​ខ្លួន​យើង​។​យើង​​គួរ​កុំ​ចោល​ថង់​ប្លា​ស្ទិ​ក ​ហើយ​ប្រើ​វា​ជា​ថ្មី​ម្តងទៀត​។ នៅ​ពេល​ដែល​យើង​បោះ​ចោល​​ថង់​ប្លា​ស្ទិ​ក​វា​ហូរ​ចូល​ទន្លេ ស្ទឹង បឹង និង​សមុទ្រ ហើយ​នៅ​ពេល​ដុត​វា​មិន​ឆេះ​អស់ វា​អាច​ហុយ​តាម​ខ្យល់​ចូល​ក្នុង​ខ្លួន​យើង​បង្ក​ជា​ជំងឺ»​។

​សូម​បញ្ជាក់​ថា​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​សម្រស់​អន្តរជាតិ Miss Global International 2017 ដែល​ក្នុង​នោះ​កញ្ញា យស ប៉ូ​លី​ណា (Paulina Yos) ជា​តំណាង​បេ​ក្ខ​នារី​​កំពូល​សម្រស់​របស់​កម្ពុជា​ ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ពិភពលោក Miss Global International 2017 ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​៕

កែសម្រួលដោយ