ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​លោក​កូន​នេះ​! គ្រាន់តែ​សួរ​សោះ លែង​ទាញ​ពូថៅ​ម៉​ង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កូនប្រុស​អកតញ្ញូ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​បាន​កាប់​ឪពុក​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្ថិត នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង…

ខេត្តតាកែវ ៖ កូនប្រុស​អកតញ្ញូ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ដែល​បាន​កាប់​ឪពុក​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្ថិត នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ។

កូន​អកតញ្ញូ​ខាងលើ​មានឈ្មោះ ឡេ​ង ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​បាន​ធ្វើ​សកម្មភាព​យក ពូថៅ ទៅ​កាប់​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ ឡេ​ង ជឿន​អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខណៈ​ពេល​កំពុង​តែ​ផឹកស្រា​ជាមួយ​គ្នា​ត្រូវ​ចំ​គល់​ស្មា​ខាងស្តាំ ចំនួន ០១​ពូថៅ រង​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ។ ចំណែក​កូន​អកតញ្ញូ​ត្រូវ​បាន​ប៉ូលិស​ចាប់ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​កូន បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ឪពុក​របស់​ខ្លួន​ពិតប្រាកដ​មែន ព្រោះ​នៅ​ពេល​កំពុង​អង្គុយ​ផឹក​ជាមួយ​គ្នា​នោះ​គាត់​បាន​រករឿង​មុន ទើប​ធ្វើ​ឲ្យ​រូបគេ​ទ្រាំ​មិន​បាន​ក៏​ទាញ​ពូថៅ​ក្បែ​នោះ​កាប់​តែ​ម្តង ។

ប៉ូលិស​ការិយាល័យ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​កាត់ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ