ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ និង​សមាជិក​ជិត​១ពាន់​នាក់ បោស​សំអាត​មុខ​ព្រះ​បរម​រាជ​វាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ខណៈ​ពេល​នេះ​​​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​ សាលាក្រុង បាន​ធ្វើ​ពិធី​បរិស្ថាន​អនាម័យ ដើម្បី​ត្រៀម​ពិធីបុណ្យ​អុំទូក​ឆាប់​ៗ​ខាង​មុខ​នេះ។ ពិធីនេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា ខណៈ​ពេល​នេះ​​​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​ សាលាក្រុង បាន​ធ្វើ​ពិធី​បរិស្ថាន​អនាម័យ ដើម្បី​ត្រៀម​ពិធីបុណ្យ​អុំទូក​ឆាប់​ៗ​ខាង​មុខ​នេះ។ ពិធីនេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិត​នៅខាង​មុខ​ព្រះ​បរម​រាជ​វាំង ។

សេចក្តី​រាយ​ការណ៍ឱ្យ​ដឹង​ទៀតថា ពិធី​បរិស្ថាន​​អនាម័យ​នេះ ​មាន​សមាជិក​ចូលរួម​ជិត​១.០០០​នាក់ ដើម្បី​ដើរ​ប្រមូល និង​កើប​សំរាម ហើយ​ក្នុង​នោះ​ដែរ ក៏​មាន​​អភិ​បាល​រាជ​ធានី​​ភ្នំពេញ ដើរ​រើសសំរាម និង​បោស​សំរាម​នៅ​តាម​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង និង​តាម​សួនច្បារ​មួយ​ចំនួន​ទៀត​​ ដើម្បី​អរអរ​សាទរ​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក​ដែល​នឹង​ជិត​មកដល់​នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ