ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើនដងមកហើយ ​ដែលបិសាចនេះប្រព្រឹត្តលើក្មេង

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​តុលា នៅ​ចំណុច​ភូមិ​ដូន​ញ៉ែ​ម ឃុំ​ល្វា ស្រុក​ប​វេ​ល ក្រោយ​ពី​មាន​​បណ្ដឹង​ចោទប្រកាន់​ថា…

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​តុលា នៅ​ចំណុច​ភូមិ​ដូន​ញ៉ែ​ម ឃុំ​ល្វា ស្រុក​ប​វេ​ល ក្រោយ​ពី​មាន​​បណ្ដឹង​ចោទប្រកាន់​ថា ជន​នេះ​បាន​ចាប់រំលោភ​សេព​ស​ន្ថវៈទៅ​លើ​កុមារី​អាយុ​១២​ឆ្នាំ ស្ទើរ​រាប់​​ភ្លេច​ ។ជនសង្ស័យ​ឈ្មោះ​រ៉ែ​ម សា​រ៉េ​ត អាយុ​៤០​ឆ្នាំ នៅ​ភូមិ-ឃុំ​ខាងលើ ។ រីឯ​​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ ។

បើតាម​សមត្ថកិច្ច​បាន​​ឱ្យដឹង​ថា ជីដូន​របស់​កុមារី​រង​គ្រោះ​ បាន​ប្ដឹង​ជនសង្ស័យ ដោយ​បាន​​ចោទប្រកាន់​​ថា ជនសង្ស័យ​រូប​នេះ​ បាន​លួ​ង​លោម និង​ល្បូ​ង​ចៅស្រី​គាត់ ​យក​ទៅ​រំលោភ​ច្រើន​លើក​ច្រើន​សារ​ជា​បន្តបន្ទាប់ ហើយ​ទើបតែ​បែកធ្លាយ​ ។

បើ​តាម​ចម្លើយ​កុមារី​រង​គ្រោះ​ក៏​បាន​​ប្រាប់​​សមត្ថកិច្ច​ដែរ​ថា ជនសង្ស័យ បាន​លូ​ង​លោម និង​​ចាប់បង្ខំ​រំលោភ​​នាង​យ៉ាងតិច​ជាង​​១០​ដង ដែល​ប្រ​ព្រិ​ត្ត​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា តែ​មិន​ចាំ​ពេលវេលា​ទេ ព្រោះ​ច្រើន​លើក​ពេក​។

មន្ត្រី​នគរបាល​ស្រុក​ប​វេ​លបាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទួល​បណ្ដឹង​ពី​ជីដូន​របស់​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​រ៉ែ​ម សា​រ៉េ​ត ដល់​ផ្ទះ​ភ្លាម​ៗ​ដែរ​។ ​

អត្ថបទសរសេរ ដោយ