ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង២​រូប​ចុះចូល​ជាមួយ CPP

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​២​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​​លិខិត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជា​ចំហរ​ឱ្យ​មេឃុំ​-​ចៅសង្កាត់ ក៏​ដូច​ជា​ក្រុមប្រឹក្សា​ឃុំ ខណ្ឌ…

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​២​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​​លិខិត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជា​ចំហរ​ឱ្យ​មេឃុំ​-​ចៅសង្កាត់ ក៏​ដូច​ជា​ក្រុមប្រឹក្សា​ឃុំ ខណ្ឌ ​ក្រុង​ទាំងអស់​របស់​​បក្ស​ប្រឆាំង​ចូល​មក​បក្ស​កាន់​អំណាច​បើសិនជា​មិន​ចង់​បាត់បង់​តំណែង​ពេល​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ ។​

​លោក​ ចាន់ ច​យ អាយុ​៦៥​ឆ្នាំ​ ជំទប់​ទី​១ ​ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​​​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ បាន​សុំ​ចូលរួម​ជាមួយ​គណបក្ស​ប្រជា​ជន ​ព្រោះ​លោក​បាន​យល់​ថា ​លោក ​កឹ​ម សុខា​ ជា​ជន​ក្បត់ជាតិ​មែន​។ នេះ​បើ​តាម​លិខិត​ផ្ញើ​ជូន​លោ​ក ​ប៊ិ​ន ឈិ​ន​ ប្រធាន​ក្រុម​គណៈ​កម្ម​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​។

​លោក ​ចាន់ ច​យ ​បាន​បញ្ជាក់​ថា​ «​លោក​ កឹ​ម សុខា​ ជា​ជន​ក្បត់ជាតិ មាន​គោលបំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ និង​ឆ​ន្ទៈ​​រាស្ត្រ​ទូ​ទាំង​ប្រទេស​»​។​ លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ពុំ​មាន​ភាពរឹងមាំ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​ការ​បំពេញ​តួនាទី​បំរើ​ប្រជាពលរដ្ឋ​ដូច​ជា ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

ចំណែក ​ស្មាន ហ៊ី​ម អាយុ​៥២​ឆ្នាំ​ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​មក​ពី​គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​សុំ​ចូលរួម​ជាមួយ​គណបក្ស​ប្រជា​ជ​កម្ពុជា ​ដោយ​បាន​បញ្ជាក់​ថា​លោក​ស្មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តស៊ូ​​​ដណ្តើម​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

លោក​បាន​លើក​ឡើង​ថា​៖ «​ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បានឃើញ​វី​ដេ​អូ​ឃ្លី​ប ​និង​សកម្មភាព​ជាក់​ស្តែង​​ញុះញង់​បំបែកបំបាក់​ខ្មែរ​ជា​ពីរ​»​។ លោក​ថា លោក ​កឹ​ម សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​ឱនក្បាល​បំរើ​បរទេស​គឺ ​ដើម្បី​តែ​អំណាច​មិន​គិត​មហន្ត​រាយ​ជាតិ​មាតុ​​ភូមិ​នេះ​ ហើយ​ជា​អំពើ​ក្បត់ជាតិ​។ កាលពី​​ម្សិលមិញ​លោក​ ប៉ុ​ល ហំ​ម ​អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ទៅ​​ចុះចូល​ជាមួយ​អ្នក​បក្ស​ប្រជាជន​នោះ​ទេ​។​ លោក​ថា​ ៖ «​ពួក​គាត់​ជា​តំណាង​ប្រជា​ពល​រដ្ឋ គាត់​ទៅ​ណា​ទៅ​ៗ​។​ ចង់​អ្នក​ណា​ទៅ​ណា​ទៅ ​តែ​ពលរដ្ឋ​នៅ​តែ​ដដែល​ហ្នឹង​»​។

កែសម្រួលដោយ