ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​១០៤​ឆ្នាំ ត្រូវ​ឡើង​ជ្រញ់​ចុង​ក្រោយ​ថ្ងៃ​២៨​វិច្ឆិកា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​គ្រោង​នឹង​យក​សំណុំរឿង​បណ្តឹង​សារទុក្ខ​របស់​ទណ្ឌិត ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​មេខ្លោង​សង្គម​ង​ងិ​ត មក​បើក​សវនាការ​ជំនុំជម្រះ (​សរុប​)…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​គ្រោង​នឹង​យក​សំណុំរឿង​បណ្តឹង​សារទុក្ខ​របស់​ទណ្ឌិត ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​មេខ្លោង​សង្គម​ង​ងិ​ត មក​បើក​សវនាការ​ជំនុំជម្រះ (​សរុប​) ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ទណ្ឌិត ហេង ពៅ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ មាន​សំណុំរឿង​ពាក់​ពន្ធ​បទឧក្រិដ្ឋ​ជា​ច្រើន​រឿង ដែល​តុលាការ​ថ្នាក់​ក្រោម (​សាលាដំបូង និង​សាលាឧទ្ធរណ៍​) ត្រូវ​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​រួច​ហើយ​នោះ ដែល​ទោស​សរុប​ទាំង​អស់នោះ​មិន​ក្រោម​ពី​១០៤​ឆ្នាំ​ទេ ។

ជាក់ស្តែង​សំណុំរឿង​ទណ្ឌិត ហេង ពៅ ពាក់​ពន្ធ​ករណី ៖
១.​បាញ់​សម្លាប់​លោក សុក សេដ្ឋា​មុនី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​ត្រសក់ផ្អែម កែង​និង​មហាវិថី​ព្រះ​មុន្នី​រ៉េ​ត សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ក្នុង​រថយន្ត​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ ។

២.​សំណុំរឿង​បាញ់ប្រហារ​លើ​លោក ឈឹ​ម ដា​រ៉ា​វុ​ធ ប្រធាន​សាខា​អគ្គិសនី​ចក្រ​អង្រែ​ក្រោម នៅ​ក្បែរ​របង​សាលា​វិទ្យាល័យ​ចតុមុខ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ខណៈ​ជន​រង​គ្រោះ​កំពុង​រង់ចាំ​ទទួល​កូន​ចេញពី​សាលា បណ្តាល​ឲ្យ​ពិការ​ភាព​យ៉ាងធ្ងន់ធ្ងរ ដែល​ដើរ​មិន​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

៣.​សំណុំរឿង​បាញ់ប្រហារ​លើ​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក និង​ទីប្រឹក្សា​សារព័ត៌មាន​កោះសន្តិភាព នៅ​ក្នុង​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈ​លោក​ឧកញ៉ា និង​ក្រុម​គ្រួសារ​រៀបចំ​ពិធីសូត្រមន្ត​ឡើង​ចេតិយ៍ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​អង្គរក្ស​ម្នាក់​គឺ​លោក យឹ​ម ឈឿ​ន ក៏​រង​របួស​ធ្ងន់ធ្ងរ​ដែរ ។

៤.​សំណុំរឿង​បាញ់ប្រហារ​ប៉ុនប៉ង​ចូល​ធ្វើឃាត​លើ​លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ កាល​លោក​នៅ​ជា​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ។

៥.​សំណុំរឿង​ប៉ុនប៉ង​តាម​ធ្វើឃាត​លើ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែ​មិន​បាន​សម្រេច ។

៦.​សំណុំរឿង​ពាក់​ពន្ធ​ចាប់​ស្រី្ត​ម្នាក់​ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ស្ពឺ យក​មក​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ និង​លួច​ដឹក​សាកសព​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ឈាបនដ្ឋាន​វត្ត​កោះ​ទាំង​យប់ ។

៧.​សំណុំរឿង​បង្ខាំង និង​ជម្រិត​ទារប្រាក់​ពី​ថៅកែ​ភោ​ជនី​ដ្ឋា​ន​ម្នាក់ ដែល​មាន​ទីតាំង​ស្ថិត​អតីត​គុក​តេ​៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

៨.​សំណុំរឿង​រក្សា​ទុក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ខុសច្បាប់ នៅ​ក្នុងភូមិ​គ្រឹះ​លេខ​៩ ឃុំ​តា​ខ្មៅ ខេត្តកណ្តាល កន្លះ​លាន​ដុល្លារ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត ។

នៅ​មាន​សំណុំរឿង​ជា​ច្រើន​ទៀត ដែល​តុលាការ​ថ្នាក់​ក្រោម បាន​សម្រេច​ផ្តន្ទាទោស​ទណ្ឌិត ហេង ពៅ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០៤​ឆ្នាំ ដោយ​បច្ចុប្បន្ន​ទណ្ឌិត ហេង ពៅ មាន​អាយុ​៦០​ឆ្នាំ ហើយ​នោះ ។

ប្រភព​បន្ត​ថា ពាក់​ពន្ធ​សំណុំរឿង​ឧក្រិដ្ឋ​ដូច​បាន​រៀបរាប់​ខាងលើ ដែល​សាលាដំបូង និង​សាលាឧទ្ធរណ៍ បាន​សម្រេច​ផ្តន្ទាទោស​នេះ ទណ្ឌិត ហេង ពៅ កើត​ទុក​មិន​សុខ បានជា​ទណ្ឌិត ហេង ពៅ ពឹងពាក់​មេធាវី​ការពារ​ក្តី​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល ដើម្បី​ឲ្យ​តុលាការ​ជាន់ខ្ពស់​បំផុត​នេះ​កាត់ក្តី​រឿង​ទាំង​អស់នោះ​ឡើង​វិញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ភ្នា​ក់​ការ​កោះសន្តិភាព​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​មេធាវី ពុធ ធា​វី ដែល​ជា​មេធាវី​មាត់​មិន​សំចៃ​លើ​ផ្លូវច្បាប់​ក្នុង​ពេល​សវនាការ និង​ជា​មេធាវី​ការពារ​ក្តី​ជូន​លោក ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ចាងហ្វាង​សារព័ត៌មាន​កោះសន្តិភាព បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​នេះ​១​ថ្ងៃ លោក​បាន​ទទួល​ដីកាកោះ​ឲ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។ លោក​មេធាវី ពុធ ធា​វី បន្ត​ថា តាម​មន្ត្រី​តុលាការ​កំពូល​ប្រាប់​ថា ថ្ងៃ​ទី​២៨ ខែវិច្ឆិកា នោះ តុលាការ​កំពូល និង​លើ​យក​សំណុំរឿង​ទណ្ឌិត ហេង ពៅ ទាំង​ប៉ុន្មាន​មក​បើ​សវនាការ​ជំនុំជម្រះ (​សរុប​) តែ​មួយ​ថ្ងៃ​ឲ្យ​ចប់​តែ​ម្តង ពោល​គឺ​មិន​ចំណាយពេល​ច្រើ​ក​ដង​ទៀត​ទេ សំណុំរឿង​ឧក្រិដ្ឋជន ហេង ពៅ និង​គូកន នៅ​មាន​ច្រើន​ទៀត បើ​សរុប​អាច​មានទោស​ដល់​ជាង​២០០​ឆ្នាំ​ឯណោះ ដែល​ពេល​នេះ​គាត់​មាន​អាយុ​ជាង​៦០​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ