ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ ទីបំផុត​ចាប់​បាន​បក្សពួក​ឃាតករ​ដៃ​ឆៅ​ហើយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បក្សពួក​ឃាត​កដៃ​ឆៅ​ប្រើ​ដាវ​កាប់សម្លាប់​យុវជន​ម្នាក់​ដែល​មក​ពី​ចូលរួម​កម្មវិធី​ជប់លៀង​មិត្តភក្តិ​វិញ​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​៣​នាក់​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២១ និង ទី​២៣ ខែតុលា ឆ្នាំ​២០១៧…

ខេត្តកណ្តាល ៖ បក្សពួក​ឃាត​កដៃ​ឆៅ​ប្រើ​ដាវ​កាប់សម្លាប់​យុវជន​ម្នាក់​ដែល​មក​ពី​ចូលរួម​កម្មវិធី​ជប់លៀង​មិត្តភក្តិ​វិញ​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​៣​នាក់​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២១ និង ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ។

លោក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​បា​ម​ឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ដែល​បាន​ចាប់ខ្លួន​ក្នុង​ចំណោម​បក្សពួក​៦​នាក់ និង​បក្សពួក​ចំនួន​៣​នាក់​ទៀត​កំពុង​គេចខ្លួន មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​មាន​ដាវ​១​ដើម​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ ឈ្មោះ រស្មី សា​ម៉ា​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​លំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្លាប់​ភ្លាម​ៗ និង​អ្នក​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ គៀត ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​អ្នក​ឌុ​ប​) និង​ឈ្មោះ ធី ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល (​ជិះ​កណ្តាល​) ។ លោក​មេបញ្ជាការ​រង​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ បក្សពួក​ជនសង្ស័យ​ឈ្មោះ ប៉ែ​ត ឈ្មោះ លី​ន និង​ឈ្មោះ ធា (​ជិះ​ម៉ូតូ​ពីរ​គ្រឿង​) មក​ប្រាប់​ឈ្មោះ ពេញ ស៊ី​ណេ​ង ឈ្មោះ ស៊ឹ​ម រិ​ទ្ធី និង​ឈ្មោះ ហួ កុសល់ ថា ផ្ទះ​ផឹកស៊ី​គប់​ខ្ញុំ (​ផ្ទះ គាត ភារ​ម្យ ស្ថិត​ក្នុងភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​) និយាយ​គ្នា​ចប់​អ្នក​ទាំង​៦​នាក់ ជិះ​ម៉ូតូ​ទៅ​មក​ៗ​កាត់មុខ​ផ្ទះ​នោះ​រង់ចាំ​ធ្វើ​សកម្មភាព​រករឿង​ក្រុម​ជន​រង​គ្រោះ ។

លុះដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ក្រុម​ជន​រង​គ្រោះ​ឈ្មោះ គៀត ភារ​ម្យ និង​ឈ្មោះ ធី ប៊ុ​ន​ធី​ម បាន​ជូន​ជន​រង​គ្រោះ​ឈ្មោះ រស្មី សា​ម៉ា​ឌី មក​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ស គឺ​ឈ្មោះ គៀត ភារ​ម្យ ជា​អ្នក​ឌុ​ប​ចំណែក​ឈ្មោះ ធី ប៊ុ​ន​ធី​ម អង្គុយ​កណ្តាល ចំណែក ឈ្មោះ រស្មី សា​ម៉ា​ឌី អង្គុយ​ខាងក្រោយ ។ មក​ដល់​ចំណុច​កើតហេតុ​លើ​ផ្លូវលំ​ភូមិ​ដូន​ស ឃុំ​គគី ស្រុក​កៀនស្វាយ ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​ឌុ​ប​គ្នា​២​នាក់​មានឈ្មោះ ស៊ឹ​ម រិ​ទ្ធី ហៅ ជ្រូក ជា​អ្នក​ឌុ​ប និង​ឈ្មោះ ពេញ ស៊ី​ណេ​ង ហៅ ឡេ​ង អង្គុយ​ពីក្រោយ​កាន់​ដាវ​១​ដើម​ផង​ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​បានកា​ប់ម​កលើ​ឈ្មោះ រស្មី សា​ម៉ា​ឌី ចំ​ខាងក្រោម​គុម្ពត្រចៀក​ខាងឆ្វេង​បណ្តាល​ឲ្យ​ដាច់​រយះ​ប្រវែង​៥.៥០​សង់ទីម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែកឯ​ជនសង្ស័យ​ពេល​ធ្វើ​សកម្មភាព​រួច​បិត​ភ្លើង​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ដោយ​យក​វត្ថុ​តាង​ទៅ​ជាមួយ ។ បន្ទាប់​មក​កំលាំង​កងរាជអាវុធហត្ថ​ស្រុក និង​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា ក្រុម​ជនសង្ស័យ​ឈាន​ដល់​ចាប់ខ្លួន​បាន​បី​នាក់​ខាងលើ ជន​ដៃដល់ និង​អ្នក​សម​គំ​និត្យ​ក្នុង​អំពើ​ឃាតកម្ម​នេះ ។ ជនសង្ស័យ​ទាំង​បី​នាក់​ដែល​ឃាត់ខ្លួន​បាន​នេះ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕